ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុយ សែម ប្តឹងដង្ខៅរណ្តៅដីបាញ់បោះជិត២០គ្រាប់នៅស្វាយរលំទៅសាលាដំបូងខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ ពាក់ព័ន្ធទៅនឹងការបាញ់ជាច្រើនគ្រាប់បង្កឡើងដោយជន ប្រដាប់អាវុធឈ្មោះរឿង សំអាន ហៅពៅ រារាំងមន្ត្រីរាជការសាធារណៈ ក៏ដូចជេរ ប្រមាថនោះនៅថ្ងៃព្រសហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.១៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដាក់ពាក្យបណ្តឹងឈ្មោះ រឿង សំអាន ហៅ ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅ បុរីគ្រឹស្តាល់ ភូមិព្រែក សំរោង៣ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កណ្តាល ពីបទធ្វើប្រតិបត្តិការជីកយករ៉ែ ដោយគ្មានអាជ្ញាបណ្ណ ជេរប្រមាថ និង បរិហារកេរ្តិ៍ជាសាធារណៈ ។

នៅក្នុងពាក្យបណ្តឹងរបស់លោករដ្ឋ មន្ត្រីបានបញ្ជាក់ថា កាលពីវេលាម៉ោង ៣និង៤៥នាទី រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រុមអធិការកិច្ចរបស់ក្រសួងរ៉ែ និងថាមពលបានចុះទៅពិនិត្យការដ្ឋានជីក យកអាចម៍ដីរបស់ឈ្មោះ ចាន់ មុនី្ន ដែល ឋិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុក ស្អាង ខេត្តកណ្តាល មានអាជ្ញាបណ្ណសិប្ប កម្មធនធានរ៉ែ លេខ០២៦ ចុះថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៧ ចេញដោយមន្ទីររ៉ែ និង ថាមពលខេត្តកណ្តាល ។ ក្រោយពីចុះទៅត្រួតពិនិត្យក្រុមការងារបានជួបជាមួយ ឈ្មោះ លី ច័ន្ទសុខុម អះអាងថាជាអ្នក ទទួលខុសត្រូវក្នុងការដ្ឋាន និងបានរក ឃើញថា ការជីកយកអាចម៍ដីក្នុងការដ្ឋាន មានលក្ខណៈខុសបច្ចេកទេស និងដឹក ជញ្ជូនអាចម៍ដីពុំបានត្រឹមត្រូវស្របតាម សារាចរ លេខ០៣១០ រ.ថ.អធរ.សរច ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ស្តីពី វិធានការដឹកជញ្ជូនរ៉ែ សំណង់គ្រប់ប្រភេទ ដោយពុំបានស្រោចទឹក គ្រប និងផ្ទុកឲ្យ បានត្រឹមត្រូវ ដែលរំខានដល់ការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជុំ វិញការដ្ឋាន។

លោករដ្ឋមន្ត្រីបន្ត ថាបន្ទាប់ពីចូលដល់ការដ្ឋានក្រុមអធិការកិច្ចរបស់ក្រសួងបាន ពិនិត្យឃើញថានៅក្នុងដីកម្មសិទ្ធិរបស់ ឈ្មោះរឿង សំអាន ហៅពៅ ទំហំ១៧.៩២៦ ម៉ែត្រការ៉េ និងដីផ្សេងទៀតដែលមានទំហំ ៤២០៧២,៧៥ម៉ែត្រការ៉េកំពុងធ្វើប្រតិបត្តិការជីកយកអាចម៍ដី ឋិតក្រោមអាជ្ញាបណ្ណ ឈ្មោះ ចាន់ មុន្នី មានចំនួន៥រណ្តៅដី ដែល ២រណ្តៅបានធ្វើលើសពីដែនអាជ្ញាបណ្ណ និង៣រណ្តៅទៀតធ្វើប្រតិបត្តិការជីកយក អាចម៍ដីដោយគ្មានអាជ្ញាបណ្ណឋិតក្នុងដី ដែលជាកម្មសិទ្ធិរបស់ឈ្មោះ រឿង សំអាន​ ដូចខាងក្រោម៖

១-មានជម្រៅ៣,៥ម៉ែត្រ និងទំហំ៨១,៥ ម៉ែត្រ គុណ២៦៥,៥ម៉ែត្រ ស្មើនិង២១៦ ៣៨,២៥ម៉ែត្រការ៉េ, ទី២-មានជម្រៅ៣​ម៉ែត្រ និងទំហំ៨៥,៥ម៉ែត្រ គុណ១៥៧ ម៉ែត្រ ស្មើ១៣៤២៣,៥ម៉ែត្រ, ៣-មាន ជម្រៅ៥ម៉ែត្រ ទំហំ៨៥,៥ម៉ែត្រ គុណ៨២ ម៉ែត្រ ស្មើ ៧០១១ម៉ែត្រការ៉េ ។

ក្រោយពិនិត្យឃើញសកម្មភាពប្រតិបត្តិ ការជីកយកអាចម៍ដីដោយគ្មានអាជ្ញាបណ្ណ នេះក្រុមអធិការកិច្ចរបស់ក្រសួងបានធ្វើ កំណត់ហេតុផ្អាកការដ្ឋានរណ្តៅដីនេះជា បណ្តោះអាសន្ន។ ប៉ុន្តែឈ្មោះ លី ច័ន្ទសុខុម មិនព្រមផ្តល់ស្នាមមេដៃលើកំណត់ហេតុ​ផ្អាកសកម្មភាពការដ្ឋានរណ្តៅដីនេះជា​បណ្តោះអាសន្ន ដែលក្រុមអធិការកិច្ចបាន រៀបចំនោះឡើយ ហើយបានទំនាក់ទំនង តាមទូរស័ព្ទទៅឈ្មោះ រឿង សំអាន ហៅ ពៅ ជាសហព័ទ្ធនឹងឈ្មោះ ចាន់ មុន្នី ដើម្បី រាយការណ៍ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ទង្វើនេះស បញ្ជាក់ឲ្យឃើញថា ឈ្មោះរឿង សំអាន គឺជាអ្នកចាត់ចែង និងគ្រប់គ្រងដោយ ផ្ទាល់លើការដ្ឋានជីករណ្តៅដី និងដោយ មានកំហឹងជាមួយក្រុមអធិការកិច្ចតាម រយៈការជូនដំណឹងពីបុគ្គលិករបស់ខ្លួន ស្រាប់តែឈ្មោះរឿង សំអាន បានជេរ ប្រមាថ និងបរិហារកេរ្តិ៍ជាសាធារណៈទៅ លើមន្ត្រីអធិការកិច្ចដែលចុះត្រួតពិនិត្យ ការដ្ឋានជីកយកអាចម៍របស់ឈ្មោះ ចាន់ ​មុន្នី តាមរយៈសារព័ត៌មានក្នុងស្រុកចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងខ្សែអាត់ សំឡេងរបស់ រឿង សំអាន ផ្ទាល់ ។

បញ្ហានេះលោករដ្ឋមន្ត្រីបានលើកឡើង អំពីអង្គហេតុយ៉ាងតិចចំនួន៥ដាក់ជូនព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងបញ្ជាក់ថា អំពើល្មើសច្បាប់របស់ឈ្មោះ រឿង សំអាន ត្រូវបានច្បាប់កំណត់ជាបទ ធ្វើប្រតិបត្តិការជីកយករ៉ែដោយគ្មានអាជ្ញា បណ្ណ បទជេរប្រមាថ និងបរិហារកេរ្តិ៍ជា សាធារណៈ ដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៥នៃច្បាប់ស្តីពីការគ្រប់ គ្រង និងធ្វើអាជីវកម្មធនធានរ៉ែ និងមាត្រា ៣០៥ មាត្រា៣០៧ នៃក្រម ព្រហ្មទណ្ឌផង ដែរ។ ក្នុងនោះលោករដ្ឋមន្ត្រីក៏បានប្តឹង ឈ្មោះចាន់ មុន្នី ជាមួយនិងរឿង សំអាន ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កណ្តាល។ ដូច្នេះជនដ៏កំណាចរឿង សំអាន ដែលបានប្រើអំពើយង់ឃ្នងបាញ់ជិត២០ គ្រាប់នោះអាចៀសផុតពីការនាំខ្លួនយក មកផ្តន្ទាទោសដែរឬទេ? ៕ សុខខេមរា

 

 


ចែករំលែក៖