ភ្នំពេញ៖ ប្រតិបត្តិការយ៉ាងសស្រាក់ សស្រាំរបស់កងកម្លាំងចម្រុះស្រាវជ្រាវ ករណីឃាតកម្មបាញ់សម្លាប់ក្រុមអ្នកអភិ រក្សព្រៃឈើ៣រូបនៅស្រុកអូររាំង ខេត្ត មណ្ឌលគិរី បានបញ្ចប់ ដោយមានជន សង្ស័យ៥នាក់ត្រូវបានឃាត់ខ្លួន។ ក្នុង នោះជនដៃដល់ជាមេប៉ុស្តិ៍នគរបាលការពារ ព្រំដែន ដែលបានយកលុយពីជនជាតិវៀត ណាមចូលមកកាប់ឈើក្នុងទឹកដីកម្ពុជា។
ជនដៃដល់ឈ្មោះ ផល ពេញ នាយ ប៉ុស្តិ៍នគរបាលអូរលែ ដែលត្រូវបាននគរ បាលចាប់ខ្លួននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបញ្ជូនមកសួរចម្លើយនៅក្រសួង មហាផ្ទៃ។ ជនដៃដល់នេះបានអះអាងថា ខ្លួនខឹងសម្បារនឹងក្រុមជនរងគ្រោះជាអ្នក អភិរក្សធនធានធម្មជាតិទាំង៣នាក់ ដែល ចុះទៅចាប់ជនជាតិវៀតណាមចូលកាប់ ឈើ ហើយបានរាយការណ៍ទៅថ្នាក់លើពី សកម្មភាពរបស់ជនជាតិវៀតណាម ដែល ចូលមកកាប់ឈើទាំងនោះ ទើបបាញ់ សម្លាប់ដូច្នេះ។
រហូតដល់ម៉ោងជាង ៧យប់ថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាល យុត្តិធម៌ នៃក្រសួងមហាផ្ទៃបានរាយការណ៍ សង្ខេបជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ពីការបញ្ចប់ការសួរយកចម្លើយលើជនដៃ ដល់ឈ្មោះ ផល ពេញ។
លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ បានបញ្ជាក់ថា មូលហេតុដែលបាញ់សម្លាប់ កម្លាំងអភិរក្សព្រៃឈើទាំង៣នាក់នោះ ត្រូវបានជនដៃដល់ ផល ពេញ សារភាពថា កើតចេញពីការខឹងសម្បាលើក្រុមជនរង គ្រោះ ដែលបានចាប់ក្រុមជនជាតិវៀត ណាមចូលមកកាប់ឈើក្នុងដែនសមត្ថកិច្ច របស់ជនដៃដល់ ហើយបានរាយការណ៍ ទៅថ្នាក់លើរបស់ខ្លួន។
របាយការណ៍ស្រាវជ្រាវលើសំណុំរឿង ឃាតកម្ម ដែលនគរបាល និងទាហាន ការពារព្រំដែនបានការពារអ្នកកាប់ឈើ ជាជនជាតិវៀតណាម ហើយបាញ់សម្លាប់ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីបរិស្ថាន និង បុគ្គលិកអង្គការបរិស្ថាន៣រូប នៅស្រុក អូររាំង ខេត្តមណ្ឌលគិរី បានបង្ហាញថា ជន សង្ស័យ និងជនដៃដល់ គឺជាកងកម្លាំង ប្រដាប់អាវុធ ដែលមាននគរបាលការពារ ព្រំដែន២នាក់ និងយោធាការពារព្រំដែន ៣នាក់។
ជនទាំង៥នាក់នោះ រួមមាន ១-ឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្ដិ៍អូរលែ នៃវរការពារព្រំដែនលេខ៦២១ នៃស្នងការ ដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ត្រូវបាន ចាប់ខ្លួន នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ស្ថិតនៅ ហាងគុយទាវនៅចំណតរថយន្តក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ។ នាយនគរបាលប៉ុស្តិ៍ នេះបានសារភាពថា ជាអ្នកបាញ់លើជនរង គ្រោះទាំង៣នាក់។ ជនសង្ស័យទី២-ឈ្មោះ កើត វេហា ហៅ ឆៃ ជាទាហានការពារ ព្រំដែនបានចូលសារភាព កាលពីយប់ថ្ងៃទី ៣១ ខែមករា ជាជនពាក់ព័ន្ធ។ ៣-ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន។ ៤-ឈ្មោះ ឡាយ សាវី ជាទាហានការពារព្រំ ដែន។ ៥-ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរបាល ប៉ុស្ដិ៍អូរលែ។ ទាហាន និងនគរបាលទាំង៣ នាក់ចុងក្រោយនេះត្រូវបានចាប់ខ្លួន កាល ពីយប់ថ្ងៃទី១ ខែកុម្ភៈ។
រយៈពេល៣យប់ ៤ថ្ងៃ សំណុំរឿង ឃាតកម្មដ៏គូរឲ្យតក់ស្លុត និងភ្ញាក់ផ្អើលគឺ ករណីបាញ់សម្លាប់មនុស្ស៣នាក់ នៅ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបាន ស្រាវជ្រាវបញ្ចប់ហើយ បន្ទាប់ពីជនដៃដល់ និងជនពាក់ព័ន្ធសុទ្ធតែជាកងកម្លាំងប្រដាប់ អាវុធ(នគរបាល២នាក់ និងយោធា៣ នាក់)ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ និង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការបន្ដតាមនីតិវិធីច្បាប់។
ដោយឡែក ជនរងគ្រោះទាំង៣នាក់ រួមមាន មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃ ឈើ។
ជុំវិញប្រតិបត្តិការតាមចាប់ជនដៃដល់ និងជនពាក់ព័ន្ធទាំង៥នាក់ លោកឧត្តម សេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង អាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធាន ក្រុមស៊ើបអង្កេតក្នុងករណីឃាតកម្មរបស់ គណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសព្រៃឈើថ្នាក់ជាតិ នៅយប់ថ្ងៃទី២ ខែកុម្ភៈនេះ បានថ្លែងថា រយៈពេលប៉ុន្មាន ថ្ងៃនេះកម្លាំងសមត្ថកិច្ចរបស់ថ្នាក់ជាតិ (អាវុធហត្ថ ក្រសួងបរិស្ថាន និងនគរបាល ជាតិ)ជាង៣០នាក់ ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ សៅ សុខា សហការ ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត មណ្ឌលគិរីបានទទួលជោគជ័យក្រោយ ជនល្មើស និងជនពាក់ព័ន្ធទាំង៥នាក់ត្រូវ បានចាប់ខ្លួនជាបន្ដបន្ទាប់ និងកំពុងកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ក្នុងរយៈពេលស្រាវជ្រាវទាំងយប់ទាំង ថ្ងៃរយៈពេលប៉ុន្មានថ្ងៃមកនេះ លោកឧត្តម សេនីយ៍បញ្ជាក់ថា សាក្សីរួមមានមន្ដ្រី កង កម្លាំងប្រដាប់អាវុធ និងប្រជាជនចំនួន៩ នាក់ត្រូវហៅមកសួរនាំជាបន្ដបន្ទាប់ពាក់ ព័ន្ធអំពើឃាតកម្ម ដើម្បីប្រមូលភស្ដុតាង បន្ថែម ព្រមទាំងវត្ថុតាងជាកាំភ្លើងក៏ត្រូវ សមត្ថកិច្ចដកហូតផងដែរ។
ខាងក្រោមនេះជាខ្លឹមសារត្រួសពី ចម្លើយសារភាពរបស់ជនដៃដល់ ផល ពេញ ដែលបានប្រាប់ទៅក្រុមសមត្ថកិច្ចនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ៖ «ដំបូងឡើយពោលគឺនៅថ្ងៃ កើតហេតុ ទី៣០ ខែមករា ជនរងគ្រោះទាំង៤នាក់ (រត់គេចខ្លួនម្នាក់)បានជិះម៉ូតូ២គ្រឿង ល្បាតក្នុងព្រៃ ហើយក៏ជួបជនជាតិវៀត ណាមមួយក្រុមដោយមានរណាយន្ដ កំពុងកាប់ និងអារឈើ។ ពេលឃើញជន ជាតិវៀតណាមទាំងនោះកំពុងប្រព្រឹត្តបទ ល្មើសព្រៃឈើ ជនរងគ្រោះបានទៅឃាត់ ហើយសួរនាំស្រាប់តែមានមន្ដ្រីនគរបាល ប៉ុស្ដិ៍ម្នាក់ដែលជាកូនចៅរបស់ ផល ពេញ ទៅសួរនាំគោលបំណងសម្របសម្រួល ដោយទារលុយប្រមាណ៥លានដុងពីក្រុម ជនជាតិវៀតណាម។
ការសម្របសម្រួលគ្នានេះ ជនរងគ្រោះ ទាំង៣នាក់ក៏មិនថាអី ប៉ុន្ដែពួកគេនៅតែ ចាប់ដកហូតរណារយន្ដដាក់ចងនៅលើម៉ូតូ រួចក៏ដឹកចេញមក ហើយថែមទាំងបានរាយ ការណ៍ទៅកាន់ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តមណ្ឌលគិរី ស្រាប់តែលោកព្រះ រាជអាជ្ញាបានទូរស័ព្ទប្រាប់មេបញ្ជាការ វរការពារព្រំដែនលេខ៦២១ ដែលជាមេ កោយរបស់ឈ្មោះ ផល ពេញ។ ក្រោយទទួល ទូរស័ព្ទពីលោកព្រះរាជអាជ្ញារួចមក មេ បញ្ជាការវរៈក៏បានទូរស័ព្ទទៅស្ដីបន្ទោស ទៅឈ្មោះ ផល ពេញ ស្រាប់តែជននេះ ខណៈកំពុងនៅជាមួយមន្ដ្រីយោធា ដែល ពាក់ព័ន្ធក៏ធ្វើដំណើរស្កាត់មកជួបជនរង គ្រោះទាំង៤នាក់នៅក្បែរភូមិ រួចបើកការ បាញ់ប្រហារទាំងកំរោលបណ្ដាលឲ្យស្លាប់ យ៉ាងដូច្នេះ។
តាមការសារភាពដដែលនេះក្រៅពី ខឹងរឿងជនរងគ្រោះទូរស័ព្ទទៅកាន់ព្រះ រាជអាជ្ញា និងចាប់វត្ថុតាងរបស់ជនជាតិ វៀតណាមរឿងខឹងមួយទៀតនោះ គឺជន រងគ្រោះចូលល្បាតនៅតំបន់នោះ មិនសុំ កិច្ចសហការពីខ្លួន ព្រោះអាចនឹងមាន បញ្ហាកើតឡើងជាមួយភាគីវៀតណាម ដោយសារជាព្រំប្រទល់ជាប់គ្នា»។
លោកឧត្តមសេនីយ៍ ហុង វិណុល បាន ថ្លែងថា សម្រាប់គណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី គឺបានអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលត្រឹមត្រូវហើយលើកិច្ច ការពារ និងបង្ក្រាបបទល្មើសព្រៃឈើ។ ប៉ុន្តែ បញ្ហាទាំងនេះបានកើតឡើងដោយសារតែ មានបុគ្គលមួយប៉ុណ្ណោះ។
គិតត្រឹមម៉ោងប្រមាណ៧និង១៥នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ជនដៃដល់ ដែលជានាយនគរបាលប៉ុស្តិ៍អូរលែ ផល ពេញ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចប់ការ សួរនាំហើយ មុនបញ្ជូនទៅខេត្តមណ្ឌលគិរី វិញនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។
គួរបញ្ជាក់ថាក្រោយកើតហេតុភ្លាមៗ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិ ស្ថានបានផ្ញើលិខិតចូលរួមរំលែកទុក្ខដោយ សោកស្ដាយឧបមាជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិសពទាំង៣នាក់។
ដោយឡែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បាន ចាត់ឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខ និងបាននាំយកបច្ច័យ ចូលបុណ្យមួយចំនួនជូនគ្រួសារសពទាំង ៣រូបផងដែរ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសហការី នៃកាកបាទក្រហម កម្ពុជាទាំងអស់មានសេចក្ដីរន្ធត់យ៉ាងក្រៃ លែង និងសោកស្ដាយជាទីបំផុតនៅពេល ទទួលព័ត៌មានថា មន្ត្រីកងរាជអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS ទាំង ៣រូបបានទទួលមរណភាពនៅក្នុងឧបទ្ទវ ហេតុនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សហការីទាំងអស់សូមចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុតជាមួយនឹងក្រុមគ្រួសារនៃ សពហើយសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ។
មរណភាពរបស់ជនរងគ្រោះទាំង៣រូប មិនត្រឹមតែជាការបាត់បង់ឧត្តមស្វាមី ឪពុក ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្ម វិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃ ថ្លាចំពោះភរិយា និងកូនៗប៉ុណ្ណោះទេ តែក៏ ជាការបាត់បង់ធនធានមនុស្សដែលពោរពេញដោយស្នាដៃបានបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធាន ធម្មជាតិ។
ក្រៅពីមានការចូលរួមពីថ្នាក់ដឹកនាំ កំពូលៗមកនោះខាងថ្នាក់ដឹកនាំខេត្ត និង កងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធក៏ បានចូលរួមរំលែកទុក្ខ និងចូលរួមឧបត្ថម្ភ ដល់ក្រុមគ្រួសារសពទៀតផងដែរ។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះ បានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុង ភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះ ម៉ោង៤ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ ។
ក្នុងរឿងនេះដែរកម្លាំងជំនាញបច្ចេក ទេសដឹកនាំដោយលោកវរសេនីយ៍ទោ ព្រិល រ៉ាម៉ាណ នាយការិយាល័យបច្ចេក ទេសសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលអធិការដ្ឋានអូរ រាំង និងកែវសីម៉ាបាននាំខ្លួនឈ្មោះ ឈាង វ៉ាន់និត ភេទប្រុស អាយុ២៦ឆ្នាំ ទីកន្លែង កំណើតនៅឃុំសំបូរ ស្រុកល្វាឯម ខេត្ត កណ្ដាល ទីលំនៅបច្ចុប្បន្នក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌល គិរី ជាអ្នកបានទទួលយកអាវុធដែលពាក់ ព័ន្ធនឹងអំពើឃាតកម្មនៅប៉ុស្តិ៍ការពារព្រំដែនអូររលែពីឈ្មោះ ផល ពេញ ហើយយកទៅ លាក់ទុក នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៨៩-៩០ចម្ងាយ៣០ម៉ែត្រពីផ្លូវជាតិលេខ ៧៦អា ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែន មនោរម្យ ស្រុកអូររាំង។ កាំភ្លើងនោះម៉ាក អាកា៤៧ ចំនួន១ដើម ផលិតនៅប្រទេស ចិន មានលេខ7975 បង់១ គ្រាប់ចំនួន២៩ គ្រាប់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុង បន្តនីតិវិធី ៕ ហេង នរិន្ទ្រ