ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់ដើរ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​ប៉ើង​របួស​ធ្ងន់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ មន្ត្រី​នគរបាល​ខេត្តព្រះសីហនុ​ បានឲ្យដឹងថា៖ នៅ​វេលា​ម៉ោង១៩និង១៥នាទី ថ្ងៃសៅរ៍ ៣រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៨១-១៨២​ ស្ថិត​ក្នុង​ភូមិ​ព្រែកប្រស់​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ១គ្រឿង​ម៉ាក​ MG ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AC-5637 (អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ​)​គេចខ្លួន មានទិសដៅពី​ខេត្ត​កំពត​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះ​ដល់ចំណុចខាងលើ​ បាន​បុក​នឹង​អ្នកថ្មើរជើង​ម្នាក់​ឈ្មោះ​ កង​ វន​ ភេទ​ ប្រុស​ អាយុ​ ៦៣ឆ្នាំ​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ ដែល​គាត់​បាន​ដើរ​ឆ្លង​ថ្នល់​ពី​ លិច​ទៅ​ កើត​ បណ្ដាល​ឲ្យ​រងរបួស​​ធ្ងន់ ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​។

រថយន្ត​១គ្រឿង​បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់ ​៕ ឆ្លាម សមុទ្រ


ចែករំលែក៖