ខេត្តស្ទឹងត្រែង៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញភេសជ្ជៈតែអូអិឈិ បើកបរមិនប្រយ័ត្ន ទើបបណ្តាលឲ្យជ្រុលបួងចង្គូតមិនទាន់ ក៏ក្រឡាប់បះជើង តែមិនបង្កឲ្យរងរបួស ឬគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។
ហេតុការណ៍នេះបានកើតឡើងថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវបំបែកអក្សរ T ព្រះវិហារ ស្ទឹងត្រែង អូរពងមាន់ ឋិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមការរៀបរាប់ពីតៃកុងរថយន្តឈ្មោះ ទឹម ស៊ីណាត ភេទប្រុស រស់នៅភូមិបាធាតុ ឃុំបាធាតុ ស្រុកអូរាំងឪ ខេត្តកំពង់ចាម បានឲ្យដឹងថា គាត់ជាអ្នកបើកស៊ីឈ្នួលឲ្យក្រុមហ៊ុនតែអូអិឈិ ហើយក្នុងការបើកបរនះ គឺរួមដំណើរមានគ្នាពីរនាក់ និងព្រូ ទីសដៅចញពីអូរស្មាច់ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តរតនគីរី ដាក់ឲ្យក្រុមហ៊ុននៅទីនោះ តែមិនបានសម្រេចគោលដៅផង មកដល់ចំណុចខាងលើ បានវាក់នឹងរថយន្តដឹកត្រី មកពីខាងអូរពងមាន់ ក៏បណ្តាលជាន់ហ្វ្រាំងបួងចង្កូត មិនទាន់ ទើបបណ្តាលឲ្យក្រឡាប់តែម្តង។
ក្នុងហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។
បច្ចុប្បន្នក្រុមហ៊ុនយករថយន្តផ្សេងទៀតមកសាងឥវ៉ាន់ និងស្ទូចរថយន្តទៅជួសជុលខ្លួនឯង ៕ មាស សុផាត