ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀនធ្វើឲ្យយុវជនម្នាក់បាត់បង់ស្មារតីរត់ឡើងលើរបងផ្ទះពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែឥទ្ធិពលគ្រឿងញៀន ធ្វើឲ្យយុវជនម្នាក់បាត់បង់ស្មារតី រត់ឡើងលើរបងផ្ទះប្រជាពលរដ្ឋស្រែកឡូឡាបម្រុងលោតចុះមកក្រោមធ្វើឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋនិងសមត្ថកិច្ចភ័យស្លន់ស្លោដេញចាប់សឹងតែមិនបានកាលពីថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើ គេឃើញមានយុវជនម្នាក់មិនដឹងមកពីណា មិនស្គាល់អត្តសញ្ញាណបានរត់ឡើងលើរបងផ្ទះគេស្រែកឡូឡា ហើយប្រុងលោតចុះមកក្រោម ធ្វើឲ្យពួកគាភ័យក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឲ្យជួយអន្តរាគមន៍។

លោក ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងបានឲ្យដឹថា ពិតជាមានករណីយុវជនម្នាក់រត់ឡើងលើរបងផ្ទះពលរដ្ឋពិតមែន ដោយសង្ស័យថាយុវជនរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិតធ្វើឲ្យបាត់ការចងចាំវង្វេងស្មារតីទើបទៅជាបែបនេះ។

លោកនាយប៉ុស្តិ៍បន្តទៀតថា យុវជនខាងលើនេះមិនស្គាល់អត្តសញ្ញាណទេ ហើយមិនដឹងមកពីណាមានអាយុប្រហែលជាង២០ឆ្នាំ។ ក្រោយមកក៏បញ្ជួនយុវជនរូបនោះទៅប្រគល់ឲ្យមន្ទីរសង្គមកិច្ចចាត់ការបន្ត ៕ តុង សីហា


ចែករំលែក៖