ខេត្តបាត់ដំបង៖ ការប្រកួតបាល់ទាត់ពានរង្វាន់នៃក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំមណ្ឌលបាត់ដំបងបានបញ្ចប់ដោយជោគជ័យដោយក្រុម PCO បានទទួលចំណាត់ថ្នាក់លេខ១។ មណ្ឌលបាត់ដំបងនេះមានការប្រែប្រួលខ្លាំងសម្រាប់ក្រុមឡើងទៅភ្នំពេញបើប្រៀបធៀបនឹងលទ្ធផលកាលពីឆ្នាំ២០១៧។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមFC Crown A បានយកឈ្នះក្រុមChengdu FC 2-1 ហើយក្រុមForest FC បានឈ្នះក្រុមNoreaលទ្ធផល 1-0 ។ក្រុមFCO ទទួលបានជ័យជម្នះលើក្រុមFC Zone FC ដោយលទ្ធផល 1-0 ខណៈដែលក្រុមយុវជនទួលតាយខបបានផ្តួលក្រុមMario FC ដោយលទ្ធផល 4-0 ។
ក្រុមFC ភ្នំពេញក្រោនបានផ្តួលក្រុមForest FC ក្នុងលទ្ធផល 3-0 ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រខណៈការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ក្រុមPCO ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រផងដែរបន្ទាប់ពីឈ្នះក្រុមដែលមានបទពិសោធន៍ច្រើនFox Zone FC ដោយលទ្ធផល 1- 0 ។
នៅក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមខ្លាំងFC Crown A បានបរាជ័យក្នុងលទ្ធផល 1-0 ដើម្បីទទួលបានចំណាត់ថ្នាក់លេខ 2 ។ចំណែកឯកីឡាការិនីToulTaep B តាមរយៈការទទួលជ័យជម្នះលើក្រុមForest FC ដោយលទ្ធផល 5-1 ។
ចំពោះក្រុមជ័យលាភី ក្រុមជើងឯកPCO ទទួលបាន ១៥០០ដុល្លារអាមេរិក
ក្រុមជើងឯករងFC Crown A ទទួលបាន ១០០០ដុល្លារអាមេរិក
ក្រុមលេខ៣យុវជនទួលតាឯកB ទទួលបាន៥០០ដុល្លារអាមេរិក
ក្រុមលេខ៤Forest FC ទទួលបាន២០០ដុល្លារអាមេរិក
ក្រុមលេខ៥៖Norea Team និង
ក្រុមលេខ៦៖Fox Zone FC។
ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីលានអង្គរឃ្យុងយូ ទីរួមខេត្តសៀមរាប
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តសៀមរាបឲ្យបានច្រើនកុះករ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍Tiger street Football Festival 2018 នៅខេត្តបាត់ដំបងសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH #TSFF2018
សូមពិសាដោយការទទួលខុសត្រូវ
អត្ថបទ៖ ថមសន