ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងស្នើកូរ៉េខាងត្បូងផ្គត់ផ្គងថាមពលដល់នាវាដឹកក្រុមសិល្បៈ

ចែករំលែក៖

នៅថ្ងៃទី ៧ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា ទី ក្រុងព្យុងយ៉ាង បានស្នើដល់ទីក្រុងសេអ៊ូល ជួយផ្គត់ផ្គង់ប្រេងដល់នាវា Mangyongbong -92 ដែលនូវដឹក ក្រុមសិល្បៈទៅសម្តែងនៅកូរ៉េខាងត្បូង ដើម្បីអបអរការ ប្រកួតកីឡា អូឡាំពិករដូវរងានៅទីក្រុង Pyeong Chang 2018។

នៅពេលនេះមិនទាន់ដឹងថាកូរ៉េខាង ជើង ស្នើឲ្យចាក់ប្រេងចំនួនប៉ុន្មាននោះ ឡើយ។ការផ្គត់ផ្គង់ប្រេងដល់កូរ៉េខាងជើង ជាការបំពានច្បាប់របស់ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិដែលបានអនុ វត្តទៅលើកូរ៉េខាងជើង កាលពីខែធ្នូឆ្នាំ ២០១៧។

ប៉ុន្តែក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា នឹងផ្គត់ផ្គង់ស្បៀង អាហារ ថាមពល អគ្គិសនីដល់នាវាខាងលើក្នុងពេលដែលចតនៅក្នុងកំពង់ផែរ Mukho «កូរ៉េខាងជើងបានស្នើសុំការផ្គត់ ផ្គង់ប្រេង បន្ទាប់ពីនាវា Mangyongbong 92 បានមកដល់កូរ៉េខាងត្បូងរីឯទីក្រុង សេអ៊ូលកំពុងតែពិនិត្យលើសំណើនេះ ហើយ»។ នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ប៊ែក តែយុន (Baik Tae-hyun) ដោយមិនបានបញ្ជាក់ថា ទីក្រុង ព្យុងយ៉ាងចង់បានប្រេងប៉ុន្មាននោះទេ។នៅក្នុងច្បាប់ដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែធ្នូ ឆ្នាំ២០១៧ ដែលមានគោលបំណងទប់ស្កាត់ការនាំចេញប្រេង ឬផ្គត់ផ្គង់ប្រេងឱ្យ កូរ៉េខាងជើងយ៉ាងតិច ៥០០,០០០បារ៉ែល ក្នុងមួយឆ្នំា។

ក្រុមអ្នកឯកទេសបានលើកឡើងថា កូរ៉េខាងជើងពិតជាគិតគូរបានយ៉ាងល្អិតល្អន់ ដោយ ប្រើប្រាស់នាវានៅក្នុងការដឹកជញ្ជូន ក្រុមសីល្បៈនិងកីឡាទៅកាន់កូរ៉េខាងត្បូង។ ប្រសិនបើកូរ៉េខាងត្បូង យល់ព្រមនោះនាវាខាងលើនឹងផ្ទុកប្រេងយ៉ាងច្រើន ក្នុងពេលដែលកូរ៉េខាងជើងត្រូវការប្រេងជាចាំបាច់នោះ៕ ម៉ែវ សាធី


ចែករំលែក៖