ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្នើឲ្យម្ចាស់រោងចក្រស៊ីម៉ង់ត៍ទូទាំងប្រទេសកុំដឹកស៊ីម៉ង់ត៍លើសទម្ងន់អោយសោះ ។
សម្តេចតេជោបានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ឡានដឹកស៊ីម៉ង់ត៍ គឺជាប្រភពមួយដែលធ្វើអោយខូចខាតផ្លូវ ព្រោះភាគច្រើនគឺដឹកលើសចំណុះ។
ខ្ញុំសូមអោយម្ចាស់រោងចក្រស៊ីម៉ង់ត៍ទូទាំងប្រទេសកុំដឹកស៊ីម៉ង់ត៍លើសទម្ងន់អោយសោះ ។ នេះមិនមែនសម្រាប់តែឡានដឹកស៊ីម៉ង់ត៍ទេ គឺសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើសទម្ងន់ ដើម្បីចូលរួមថែរក្សាផ្លូវជាតិយើង និងផ្លូវលំតូចធំអោយនៅជាប់ល្អប្រើប្រាស់បានយូរអង្វែង»៕