ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ថ្ងៃនេះយើងបានទទួលសមិទ្ឋផលរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយក្នុងប្រទេស ដែលប្រើប្រាស់បច្ចេកទេសទំនើបល្អជាងគេនៅក្នុងតំបន់

ចែករំលែក៖

ខេត្តកំពតៈ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះយើងបានទទួលសមិទ្ឋផលរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយក្នុងប្រទេស ដែលប្រើប្រាស់បច្ចេកទេសទំនើបល្អជាងគេនៅក្នុងតំបន់។ រោងចក្រដ៏ធំនេះ គឺចំណាយទឹកប្រាក់វិនិយោគប្រមាណជាង២៦២លានដុល្លារ។ រោងចក្រនេះមានសមត្ថ ភាពផលិតស៊ីម៉ង់ត៍បានជាង៥ ពាន់តោនក្នុង១ថ្ងៃ ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងប្រទេស ស្របពេលដែលវិស័យសំណង់ក្នុងប្រទេសយើងកំពុងរីក ចម្រើន។

ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីអស់រយៈពេល ៣៣ឆ្នាំ មកនេះ គឺខ្ញុំមានមោទនៈភាពចំពោះសមិទ្ឋផលជាតិជាច្រើនដែលបានកើតឡើងក្រោមការដឹកនាំរបស់ខ្ញុំ។ ខ្ញុំមិនមែនទទួលអ្វីដែលល្អទេ គឺខ្ញុំទទួលខុសត្រូវទាំងល្អនឹងអាក្រក់ ទាំងខុស និងត្រូវ ហើយនឹងធ្វើការកែលម្អដើម្បីបានជាប្រយោជន៍ជាតិ និងប្រយោជន៍សង្គមរួម។

ខ្ញុំនឹងបន្តរួមដំណើរជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមិនតិចជាង ១០ ឆ្នាំទៀតទេ។

អរគុណបងប្អូនជនរួមជាតិ ដែលតែងតែគាំទ្រ “បោះឆ្នោត” អោយតែ “គណបក្សប្រជាជន” ដើម្បីដឹកនាំអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនលឿនទៅមុខ» ៕

 


ចែករំលែក៖