ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន៤០នាក់ធ្វើកម្មករសំណង់នៅខេត្តព្រះសីហនុតវ៉ានៅមុខស្ថានទូតចិន

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនប្រមាណ៤០នាក់ បម្រើការងារជាកម្មករសំណង់នៅខេត្តព្រះសីហនុបាននាំគ្នាតវ៉ានៅមុខស្ថានទូតចិន ក្នុងគោលបំណងដើម្បីឲ្យ ស្ថានទូត និង ពាណិជ្ចករជនជាតិចិន ជួយអន្តរាគមន៍បើកប្រាក់ខែដល់ពួកគេ ។

ការតវ៉ានេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅគ្រាមានការតវ៉ានេះ អាជ្ញាធរ សមត្ថកិច្ចបានជួយសម្រួលទាំងចរាចរណ៍ និងសន្តិសុខសណ្តាប់ធ្នាប់ផង ៕ ស រស្មី


ចែករំលែក៖