ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោ ជេដ្ឋា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសកសិកម្ម និងទឹក

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ១៤និង៣០ នាទីរសៀល លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសកសិកម្ម និងទឹក នៅបន្ទប់ជាន់ទី ២ នៃនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

មន្ត្រីបានអោយដឹងថា៖ កិច្ចប្រជុំពិភាក្សានេះ ផ្តោតទៅលើ ៖

១. វឌ្ឍនភាពការងារនៃអនុក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ចំនួន ០៣ គឺ ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ បសុសត្វ និងការផ្សព្វផ្សាយកសិកម្ម

២. បទបង្ហាញ “សំណើសុំមូលនិធិសម្រាប់បរិស្ថានបៃតង”

៣. វឌ្ឍនភាពការងារផែនការមេកសិកម្មឆ្នាំ ២០៣០ និង

៤. បទបង្ហាញ “វឌ្ឍនភាពការងារគម្រោងការផ្សព្វផ្សាយ និងជម្រុញផលិតភាពពូជស្រូវ” ៕ សុខ ខេមរា

 


ចែករំលែក៖