ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ លោករដ្ឋមន្រ្តី បណ្ឌិត អុិត សំហេង អមដំណើរដោយ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញទស្សន កិច្ច ផ្លូវការ នៅប្រទេសម៉ាឡេសុី និងជួបពិភាក្សាការងារជាមួយលោក Dato’Sri Richard Riot Anak Jeam រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេសុី ក្នុងគោលបំណង ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្ដភាព ផ្នែកធនធានមនុស្ស និងបង្កើនទំនាក់ទំនងល្អ រវាងលពករកម្ពុជា ដែលមកធ្វើការងារ នៅប្រទេសម៉ាឡេស៊ី ឲ្យមានការទទួលខុសត្រូវ និងយកចិត្ដ ទុកដាក់ពីរាជរដ្ឋាភិបាល ។
គណៈប្រតិភូកម្ពុជា មុនចេញ ដំណើរ នៅអាកាស យានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៏ ៧ រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី៨ មករា ឆ្នាំ២០១៨ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជាមួយគ្នា ម៉ាឡេស៊ី ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយសហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី ។ ម៉ាឡេស៊ីទទួលយកកម្លាំពលកម្ម កម្ពុជាទៅធ្វើការផ្នែក ការងារឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងរោងចក្រផ្សេងៗជាច្រើនម៉ឺននាក់។ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ីបានចូលរួម ឧបត្ថម្ភកសាងវិហារ, សាលារៀន ,វគ្គបណ្តុះបណ្តាលគ្រូ បង្រៀន, សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម,ការគ្រប់គ្រងវិស័យហាឡាល,ការ ប្រមូលវិស័យវ៉ាហ្គាហ្វ(ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យាឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងបាន ឃើញយ៉ាងច្បាស់ហើយថា សន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិ យើងឲ្យកាន់តែរីកចំរើនបន្តទៀត ៕ សំរិត