ខេត្តរតនគិរី៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ១គ្រាប់ ម៉ាក M49 A.2 ប្រភេទគ្រាប់ត្បាល់ 60ផលិតនៅប្រទេសអាមេរិកនៅសល់ពីសម័យសង្គ្រាមត្រូវបានសិស្សសាលា ប្រទះឃើញនៅអនុវិទ្យាល័យឡាបានសៀកបង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ហេតុកាណ៍ប្រទះឃើញនេះ នៅវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សិស្សកំពុងតែរត់លេងក្នុងបរិវេណសាលា ក៏ស្រាប់តែប្រទះឃើញគ្រាប់នេះតែម្តង រួចហើយបាននាំគ្នាយកមកប្រគល់ឲ្យលោកគ្រូបន្ទុកថ្នាក់ជួយពិនិត្យបន្ទាប់មក លោកគ្រូក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានទទួលយក ។
ពេលនេះ គ្រាប់ខាងលើនោះត្រូវបានសមត្ថកិច្ចទាក់ទងទៅអង្កការ Max ឲ្យ មកទទួលយកទៅហើយកម្ទេចចោលផងដែរ ៕ ជីវន្ត