ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីប្រកាសផ្អាកទទួលជនភៀសខ្លួនសុីរី

ចែករំលែក៖

ក្រសួងមហាផ្ទៃទួរគីកាលពីថ្ងៃទី៩ ខែកុម្ភៈ បានប្រកាសផ្អាកផ្តល់លិខិត ភៀសខ្លួនដល់ជនភៀសខ្លួនស៊ីរីរស់នៅបណ្តោះអាសន្ន ក្នុងទីក្រុងអីស្តែនប៊ូល ដែលជាទីក្រុងមានពលរដ្ឋច្រើនបំផុតក្នុងប្រទេសនេះ។

ទីក្រុងអីស្តែនប៊ូល ប្រទេសទួរគី គឺជាទីកន្លែងពេញនិយមសម្រាប់ជនភៀសខ្លួនស៊ីរី នៅពេលនេះ មានពលរដ្ឋស៊ីរីជាង៥៤២ពាន់នាក់ កំពុងតែរស់នៅក្នុងប្រទេសនេះ តួរលេខខាងលើ នឹងបន្តកើនឡើងទ្វេដង ប្រសិនបើគិតជនភៀសខ្លួនដែលមិនបានចុះឈ្មោះ។

ប្រធានមជ្ឈមណ្ឌលស្រាជ្រាវសន្តិភាព មជ្ឈឹមបូព៌ា Veysel Ayhan បានប្រកាសថា ក្រុមមន្ត្រីទទួលខុសត្រូវទួរគីបានសម្រេចរារាំងជនភៀសខ្លួនស៊ីរីទៅកាន់អីស្តែនប៊ូល ដោយសារតែពលរដ្ឋទៅកាន់ទីក្រុងច្រើនខ្លាំងពេក។

តាមមជ្ឈមណ្ឌលស្រាវជ្រាវជនភៀសខ្លួនបានឲ្យដឹងថា បញ្ហាជនភៀសខ្លួនស៊ីរីមិនត្រឹមតែកើតឡើង ថែមទាំងបង្កភាពតានតឹងជាមួយពលរដ្ឋនៅក្នុងស្រុកទៀតផង។

ក្នុងរយៈពេល១ឆ្នាំកន្លះកន្លងមក កម្លាំងសន្តិសុខទួរគីបានបង្កើនការត្រួតពិនិត្យនៅតាមច្រកចូលប្រទេសរបស់ខ្លួន ក្នុងនោះមានស្ថានីយរថយន្តក្រុងអាកាសយានដ្ឋានច្រកព្រំដែន ដើម្បីទប់ស្កាត់ការភៀសខ្លួនរបស់ពលរដ្ឋស៊ីរីចូលក្នុងទឹកដីទួរគី។

សកម្មភាពខាងលើរបស់រដ្ឋាភិបាលដើម្បីបញ្ចប់ ការតវារបស់ពលរដ្ឋដែលបានរិះគន់ពីជនភៀសខ្លួនកាន់តែច្រើននៅក្នុងប្រទេសទួរគី។ កន្លងមកប្រធានាធិបតីទួរគីលោក អីដូហ្គាន បានបញ្ជាក់ថា ទួរគីជាទីកន្លែងភៀសខ្លួនរបស់ពលរដ្ឋស៊ីរីជាង ៣.៥លាននាក់។

នៅពេលនេះ ពលរដ្ឋស៊ីរីអាចបន្តភៀសខ្លួនទៅកាន់ប្រទេសទួរគីក្នុងពេលដែលប្រទេសមួយនេះ បង្កើនការវាយប្រហារទៅលើទីតាំងជាច្រើននៅក្នុងប្រទេសស៊ីរី។

នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនេះដែរ ទួរគីនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចពិភាក្សាត្រីភាគី ជាមួយរុស្ស៊ី និងអុីរ៉ង់ លើបញ្ហាប្រទេសស៊ីរី។ រយៈពេលចុងក្រោយ ចេះតែបន្តកើនឡើង អំពើហិង្សា ដែលនាំឲ្យខូចដល់ការខំប្រឹងប្រែងផងទាំងឡាយ ស្វែងរកសន្តិភាពសម្រាប់ប្រទេសនោះ ហែកហួរ ដោយជម្លោះតាំងពីឆ្នាំ២០១១មក លុះទាល់តែផ្តាច់ជីវិតមនុស្សអស់ជាង៣សែន៤ម៉ឺននាក់ទៅហើយ។

ការសម្រេចចិត្តនេះត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ថ្ងៃព្រហស្បតិ៍ រវាងលោកប្រមុខរដ្ឋ ទួរគី តៃយីព អ៊ែរដូហ្កាន់ នឹងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដំណឹងនេះបញ្ជាក់ដោយក្រុមមន្ត្រី ជំនិតនឹងប្រមុខរដ្ឋទួរគីដែលលម្អិតថា តាមកាលបរិច្ឆេទ ជំនួបនឹងត្រូវប្រកាសឲ្យដឹងនៅពេលក្រោយ។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ពេស្កូវ ថ្លែងថា សាច់រឿងគឺអំពីជំនួបរវាងប្រធានាធិបតី៣ប្រទេស ប៉ុន្តែពេលវេលាជំនួបនេះ នៅមិនទាន់កំណត់ទេ។ រុស្ស៊ី និងអ៊ីរ៉ង់ដែលគាំទ្ររបបលោកប្រធានាធិបតី បាសា អាល់-អាសាដ ព្រមទាំងទួរគី ដែលជាបង្អែករបស់ភាគីប្រឆាំងស៊ីរី ធ្លាប់បានធ្វើជំនួបកំពូលត្រីភាគី១លើកដំបូង នៅឯក្រុងរុស្ស៊ី សូតឈិ កាលពីខែវិច្ឆិកាឆ្នាំមុន។

ដំណឹងប្រកាសដោយទួរគី អំពីជំនួបកំពូលបែបនេះ ជាលើកទី២ គឺនៅចំពេលដែលនៅក្នុងប្រទេសស៊ីរី ហែកហួរដោយជម្លោះ តាំងពីឆ្នាំ២០១១ មកបណ្តាលឲ្យអ្នកស្រុកស្លាប់អស់ជាង៣សែន៤ម៉ឺននាក់ ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយ ស្រាប់តែងើបឡើងវិញ ដោយការផ្ទុះអាវុធ នៅលើសមរភូមិផ្ទាល់។ របបស៊ីរីដែលគាំទ្រដោយមូស្គូ និងក្រុងតេហេរ៉ង់ បានបញ្ឆេះប្រតិបត្តិការវាយលុកជាថ្មី ទៅលើខេត្តបះបោរ Idleb នៅប៉ែកពាយ័ព្យប្រទេស ហើយក្នុងសប្តាហ៍នេះ បានបង្កើនការទម្លាក់គ្រាប់បែក ទៅលើតំបន់ Ghouta កាន់កាប់ដោយពួកឧទ្ទាម នៅខាងកើតពីរដ្ឋធានីដាម៉ាស់។

រីឯកងទ័ពទួរគីក្នុងខែមុនបានវាតយុទ្ធនាការទៅលើក្រុង Afrine នៅប៉ែកពាយ័ព្យស៊ីរីដែរ ប្រឆាំងនឹងកងសេនាជនគួដឌីស្ថាន ហេតុដែលបើកសមរភូមិថ្មីមួយទៀត នៅក្នុងជម្លោះដែលស្មុគស្មាញស្រាប់ទៅហើយ។ រួចព័ត៌មានស្តីអំពីយុទ្ធនាការនេះឯង ដែលត្រូវបានលោក អ៊ែរដូហ្កាន ចែករំលែកជាមួយលោក ពូទីន។ មេដឹកនាំទួរគី ក៏បានសម្ដែងការរួមមរណៈទុក្ខមកកាន់មេដឹកនាំរុស្ស៊ី ដោយពីឡុតរុស្ស៊ី នៃយន្តហោះចំបាំង ពេលហោះល្បាតលើតំបន់សន្តិសុខក្នុងខេត្ត Idleb ត្រូវបានបាញ់ធ្លាក់ដោយក្រុមពួកជីហាដ។

មូស្គូ បានសាទរចំពោះតួនាទីដើរដោយក្រុង អង់ការ៉ា ក្នុងការយកបានមកវិញ សពនាយទាហានរុស្ស៊ីនោះ។ ពេលសន្ទនាតាមទូរស័ព្ទ លោក ពូទីន និង លោក អ៊ែរដូហ្កាន បានឯកភាពគ្នា ពន្លឿនការពង្រាយ ប៉ុស្តិ៍សង្កេតការណ៍ថ្មីៗទៀត នៅក្នុងខេត្តនោះ ក្នុងក្របខ័ណ្ឌនៃតំបន់សន្តិសុខខេត្ត Idleb ជាតំបន់សន្តិសុខមួយពីក្នុងចំណោមតំបន់សន្តិសុខ ៤ កន្លែងនៅស៊ីរី៕ ម៉ែវ សាធី


ចែករំលែក៖