ខេត្តកណ្ដាល : បុរសជនជាតិចិនដីគោក ម្នាក់បានដេកស្លាប់ផ្កាប់មុខ ក្នុងបន្ទប់របស់ខ្លួន ដោយសង្ស័យថា ខ្យល់គបង្កភ្ញាក់ផ្អើលកាល រសៀលថ្ងៃសុក្រ ៩រោចខែ មាឃ ឆ្នាំរកា នព្វ ស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចបន្ទប់ដេក ក្នុងរោងចក្រយ៉ុងលីង ភូមិពងទឹក ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនរងគ្រោះសឈ្មោះ យ៉ាវ ស៊ីលៀង(YAO SHILIENG) ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន(ដីគោក) សញ្ជាតិចិន មុខរបរ ចាត់ការទូទៅក្នុងរោងចក្រ។ ស្រុកកំណើតប្រទេសចិនដីគោគ។
សាក្សីឈ្មោះ ស៊ិន ឈុនហ័រ ភេទប្រុស អាយុ៤២ឆ្នាំជនជាតិចិន ដីគោកមុខរបរអ្នកគ្រប់គ្រងចង្វាក់ផលិតកម្ម ក្នុងរោងចក្រ ដែល ដេកក្នុងបន្ទប់ជាមួយគ្នា បានឲ្យដឹងថានៅពេលនាឡិការោទិ៍ម៉ោង៦ព្រឹកជារៀងរាល់ថ្ងៃដើម្បីដាស់ក្រោកទៅធ្វើការ ពេលនោះគាត់ភ្ញាក់ឡើងស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខ នៅលើពូកទើបគាត់ដាស់តែមិនឃើញជនរងគ្រោះងើបនឹកស្មានថាដេកស្ពឹក គាត់ ក៏ដើរទៅលប់មុខ។លុះ ត្រឡប់មកវិញដាស់ម្តង ទៀតនៅតែមិនងើប ទៀតគាត់ក៏ចុះមកហៅ ជនជាតិចិនដូចគ្នាឡើងទៅមើលមិនឃើញកម្រើកខ្លួនតៀតក៏ហៅរថយន្តសម្ភពថ្នល់ទទឹងមកដឹក ដើម្បីជួយសង្គ្រោះ តែគ្រូពេទ្យប្រាប់ថា មិនបាច់យកទៅទេព្រោះ ជនរងគ្រោះស្លាប់បាត់ហើយ ។
សាក្សីខាងលើបានបញ្ជាក់ទៀតថា នៅ ម៉ោង ១០យប់ថ្ងៃនោះខ្លួនគាត់និង ជនរងគ្រោះចូលដេកជាមួយ គ្នានិយាយគ្នាលេងធម្មតាដោយមិនបានឮថា មិនស្រួលខ្លួនអ្វីទេ ហើយជនរងគ្រោះ ក៏មិនបានផឹកគ្រឿងស្រវឹងផងដែរ ។ លុះព្រឹកឡើងមានហេតុការណ៍បែបនេះមិនគួរឲ្យជឿឡើយ ។
សមត្ថកិច្ចនគរបាលផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្របានចុះទៅដល់ធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ព្រោះរកឃើញនៅលើខ្លួនជនរងគ្រោះ មានស្នាមក្រហមជាំជុំវិញ ក នឹងផ្នែកខាងខ្នងនៃសព ។
បច្ចុប្បន្នសពបានប្រគល់ទៅឲ្យ ប្អូនថ្លៃប្រុសរបស់ជនរងគ្រោះ យកទៅធ្វើបុណ្យតាម ប្រពៃណី៕ ប្រាថ្នា