ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់, លោកម៉ម សារិន ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធ សភានិតិកាលទី៤ឆ្នាំ២០១៨ នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ និងលោក ម៉ម សារិន ប្រធានគណៈពង្រឹង មូលដ្ឋាន ខណ្ឌឬស្សីកែវ បានចូលរួមជាអធិបតី ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤ នៅខណ្ឌឬស្សីកែវ ដែល បានចាប់ដំណើរការ នៅថ្ងៃទីសៅរ៏ ១០រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី១០កុម្ភះ ឆ្នាំ២០១៨ ធ្វើទៅតាមកាលបរិច្ឆេតដែលបានកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

សំរាប់រាជធានីភ្នំពេញ បានចាប់ផ្តើមបើកយុទ្ធនាការឃោសនាគ្រប់ខណ្ឌទាំង១២ដោយប្រមូលផ្តុំសមាជិកសមាជិការអង្គបោះឆ្នោតតាមទីតាំងដែលបានកំណត់ដោយប្រមូលផ្តុំ២ខណ្ឌសំរាប់១គោលដៅ។ ប៉ុន្តែមិនមានការហែរក្បួនឃោសនាតាមដងផ្លូវសាធារណៈនោះទេ។

ដោយឡែកនៅខណ្ឌឬស្សីកែវ បានរៀបចំពិធីឃោស នៅលើទីលានប្រជាធិបតេយ្យថ្មី គីឡូម៉ែត្រលេខ៦ ដោយមានការចូលរួមសមាជិក បក្សប្រជាជនកម្ពុជា ចំនួន៥០០នាក់ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយ មូលដ្ឋានខណ្ឌឬស្សី ថា៖

នេះជាការការជួបជុំសមាជិក សមាជិកាអង្គបោះឆ្នោតមានក្រុមប្រឹក្សាសង្កាត់ ក្នុងតំណែង តំណាងរាស្ត្រក្នុង ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រដែលឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ ។ យុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅរយះពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៣កុម្ភះ ថ្ងៃទី២៤កុម្ភះជាថ្ងៃ(ស)ហើយថ្ងៃទី២៥កុម្ភះជាថ្ងៃបោះឆ្នោត។

លោកបន្ដថា៖ បើតាមការបែងចែករបស់គ.ជ.ប មាន៨ភូមិភាគ រាជធានី.ខេត្តក្នុងនោះរាជធានីភ្នំពេញស្ថិតក្នុងភូមិភាគទី១ មានចំនួន៦អាសនៈ បេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធ៦រូប,បំរុង៦រូប។ សំរាប់លេខរៀងគណបក្សនយោបាយដែលបោះពុម្ពនៅលើសន្លឹកឆ្នោតដែលចូលរួមបោះឆ្នោតអសាកលនេះមាន៤គណបក្សគឺ៖លេខរៀងទី១គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជាលេខរៀងទី២,គណបក្សខ្មែររួបរួមជាតិ លេខរៀងទី៣ និងគណបក្សហ៊្វុនសិនបិច លេខរៀងទី៤។ ការបោះ ឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភាទីតិកាលទី៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភះ ឆ្នាំ២០១៨ដែលមានការិយា ល័យបោះឆ្នោតសរុបទូទាំងប្រទេចំនួន៣៣ការិយាល័យ។ ចំណែកអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងចំនួន១១.៦៩៥នាក់។ តំណាងរាស្ត្រក្នុងតំណែងចំនួន១២៣ រូប៕ សំរិត


ចែករំលែក៖