ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពីមន្ត្រី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៧និង១៥ នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរមួយកើតឡើង នៅចន្លោះបង្គោលគីឡូម៉ែត្រ លេខ២១០ លេខ២១១ ផ្លូវជាតិលេខ៤ ក្នុងភូមិពូពឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ សេរី២០១៧ បើកបរដោយឈ្មោះ អ៊ុន អុិត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ជិះទៅធ្វើការនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាង បានបុកគ្នាជាមួយម៉ូតូម៉ាកវ៉េវអេសពណ៌ ក្រហមគ្មានស្លាកលេខ ជិះគ្នាពីរនាក់ ឈ្មោះ ដុក រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ និង ប្រពន្ធឈ្មោះ ស្រី ឡឹង អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាង ទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរងរបួស ទាំងសងខាង(មធ្យម)។
ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនទៅពេទ្យ៨៨៨ឃ្លាំងលើ រីឯម៉ូតូ រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបិតត្រាងបណ្ដោះអាសន្ន ដើម្បីសម្របសម្រួលនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ