ព័ត៌មានទាន់ហេតុការណ៍៖

ប្តីកំណាចកាប់ប្រពន្ធ ប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តព្រះសីហនុៈ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង បានធ្វើឲ្យស្រ្តីជាប្រពន្ធដេកប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីប្តីចិត្តកំណាចម្នាក់យកកាំបិតផ្គាក់កាប់ត្រូវចំគុម្ពត្រចៀកខាងស្ដាំ ដោយសារទំនាស់តិចតួចប៉ុណ្ណោះ ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភួមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលព្រហកមទណ្ឌ ស្រុកកំពងសិលាបានឲ្យដឹងថា ប្តីកំណាចដែលកាប់ប្រពន្ធរហូតបាត់បង់ជីវិតនេះឈ្មោះ ជា នៅ អាយុ៥២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានយកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធឈ្មោះ សាក់ ស្រី អាយុ៥៣ឆ្នាំ ត្រូវចំក្រោមគុម្ពត្រចៀកខាងស្តាំ១កាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងហេតុដោយគេសង្ស័យថា មានទំនាស់គ្នាតិចតួចក្នុងគ្រួសារ ។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា បុរសកំណាចរូបនេះត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ ជាមួយវត្ថុតាងកាំបិតផ្គាក់មួយដើមដែលគេប្រើប្រាស់យកទៅសម្លាប់ប្រពន្ធ ។

បច្ចុប្បន្មជនដៃដល់រូបនេះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា នាំមកសាកសួរបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖