ព័ត៌មានទាន់ហេតុការណ៍៖

លោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំ សែលហ្វុី នៅកូរ៉េខាងត្បូង?

ចែករំលែក៖

កម្លាំងសន្តិសុខកូរ៉េខាងត្បូង បានបង្ខំ បញ្ជូនបុរសពីរនាក់ដែលបានតែងខ្លួនធ្វើជាមេដឹកនាំ អាមេរិកដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងគីម ជុងអ៊ុន ចាកចេញពីកន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Pyeongchang កាលពីថ្ងៃទី ៩ខែកុម្ភៈ។

សារព័ត៌មាន កូរ៉េខាងត្បូង SCMP បានបានដកស្រង់សម្តីបុរសពីរនាក់ ក្លែង ខ្លួនជា លោកត្រាំនិងគីម ជុងអ៊ុននិយាយថា «យើងចង់ឲ្យមនុស្សគ្រប់រូបមានការផ្ញាក់ផ្អើល និងចង់នាំមកនូវសន្តិភាពដល់ពិភពលោក។ តែទីបំផុត យើងត្រូវ កម្លាំងសន្តិសុខស្នើឲ្យចាកចេញពីទីកន្លែងរៀបចំកម្ម វិធីនេះជារឿង អយុត្តិធម៌ ។ តើមនុស្សគ្រប់រូបមិនចង់ឲ្យមានសន្តិភាពទេឬ? »

វត្តមានរបស់មនុស្សពីរនាក់ខាងលើ តែងខ្លួនជា មេដឹកនាំ កូរ៉េខាងជើង និង អាមេរិក កើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងជើងកំពុងតែប្រឈមមុខតានតឹងដាក់គ្នា ។នៅក្នុងពិធីបើកការប្រកួត កីឡា អូឡាំពិករដូវរងា ក្រុមកីឡាករកូរ៉េខាងត្បូងនិងខាងជើង បានដើរចូលទីលានព្រមគ្នាជាមួយនឹងទង់ជាតិ បង្ហាញពី ឧបទ្វីបកូរ៉េឯកភាពគ្នា ។ នៅក្នុងពេលនោះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងប្អូនស្រី មេដឹកនាំកូរ៉េខាងជើង រួមទាំងមន្ត្រីជាច្រើនរូបបានទស្សនាពីលើវេទិកា។

នៅពេលដែលក្រុមកីឡាករកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ធ្វើដំណើរចូលទៅកាន់ ពហុកីឡដ្ឋាន សីតុណ្ហភាពនៅទីនោះ គឺក្រោម សូន្យអង្សាសេ ។ប្រធានាធិបតី កូរ៉េខាងត្បូងលោកមូន ជេអីុន ក៏បានចាប់ ដៃជាមួយប្អូនស្រី មេដឹកនាំកូរ៉េខាងជើង ផងដែរ ដែលជាការចាប់ដៃប្រវត្តិសាស្ត្រ។

វត្តមានមេដឹកនាំអាមេរិកដូណាល់ ត្រាំនិង គីម ជុងអ៊ុន នៅក្នុងពិធីសម្ពោធ ការប្រកួតកីឡា បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលនេះជាសារជំនួស នូវការចង់បានរបស់ពលរដ្ឋកូរ៉េខាងត្បូង និង ពិភពលោកទាំងមូល ចង់មើលឃើញមេ ដឹកនាំទាំងពីរដែលជាសត្រូវនឹងគ្នា បែរ ជាមានភាពជិតស្និទ្ធ ថតសែលហ្វុី ជាភាព ស្និទ្ធស្នាល បញ្ចប់ការចងគំនុំ ឌឺដងដាក់ គ្នា៕ ម៉ែវ សាធី

 


ចែករំលែក៖