ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជាបានព្រមានជាថ្មីថាអ្នកដែលចង់ឱ្យគណបក្សសង្គ្រោះ ជាតិដែលស្លាប់រយៈពេលជាង៣ខែមក ហើយនោះរស់ឡើងវិញនឹងមិនអាចទៅរួច ទេហើយកុំមានក្តីសង្ឃឹមឱ្យសោះ ។
ការប្រកាសជាថ្មីរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានធ្វើឡើងបន្ទាប់ពីសហភាពអន្តរសភា (IPU) ដែលមានសមា ជិក១៧៤ប្រទេសទទួលយកបណ្ដឹងរបស់អតីតតំណាងរាស្ត្របក្សប្រឆាំងនៅកម្ពុជា ដែលសុំកិច្ចអន្តរាគមន៍ជុំវិញការរំលាយ គណបក្សសង្គ្រោះជាតិ។ IPU ដែលចេញសេចក្តីប្រកាសសំដៅលើប្រទេសចំនួន ១៤ដែលក្នុងនោះមានកម្ពុជាដែរនោះក៏ ទទូចឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពមកលើគណបក្សប្រឆាំង និងធានាសុវត្ថិ ភាពដល់មន្ត្រីគណបក្សប្រឆាំងដើម្បីឲ្យពួកគេអាចវិលត្រឡប់ទៅកម្ពុជាវិញ និងចូល រួមបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
លោក សុខ ឥសាន បានថ្លែងថា របស់ របរ ឬសាកសពដែលបានខូច ឬងាប់ហើយមិនអាចមានជីវិតដូចដើមឡើងវិញជាដាច់ខាត។ សូមអស់លោកដែលចង់ប្រស់ខ្មោចអតីតបក្សប្រឆាំងរស់ឡេីងវិញកុំសង្ឃឹមឲ្យ សោះ។ អតីតបក្សប្រឆាំងសម្លាប់ខ្លួនឯងដោយផ្ទាល់។ ម៉្យាងទៀតម្តេចមករករឿងរាជរដ្ឋាភិបាលកម្ពុជាដែលមិនបានសម្លាប់អតីតបក្សប្រឆាំងនោះ? ចុះតំណាងរាស្ត្រ បក្សភឿថៃទៅដល់ណាអស់ហើយ ហេតុអ្វី បានជាសភា IPUមិនគិតដល់ផង?
លោក សុខ ឥសាន បានបន្តទៀតថា អតីតបក្សប្រឆាំងដែលត្រូវបានរំលាយរួច ហើយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺអាស្រ័យដោយ ទង្វើល្មើសប្រឈមនឹងមាត្រា៦ថ្មី២ មាត្រា ៧ថ្មី មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយ។ រាជរដ្ឋាភិបាលកម្ពុជា និងអ្នកដទៃ មិនបានបង្កេីតបទល្មើសឲ្យអតីតបក្ស ប្រឆាំងនេះទេគឺសាមីបក្សប្រឆាំងជាអ្នក បង្កើតបទល្មើសដោយខ្លួនឯងត្រូវទទួល ខុសត្រូវដោយខ្លួនឯងផ្ទាល់ នេះហើយហៅ ថានីតិរដ្ឋ ។
អតីតគណបក្សសង្គ្រោះជាតិត្រូវបាន តុលាការកំពូលកាត់ទោសរំលាយចោលពីកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សនេះមានការ ឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ កម្ពុជា។ ជាមួយគ្នានេះតុលាការក៏បានហាមឃាត់ថ្នាក់ដឹកនាំបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ការរំលាយគណបក្សសង្គ្រោះជាតិ នេះធ្វើឡើង២ខែប៉ុណ្ណោះបន្ទាប់ពីសមត្ថ កិច្ចចាប់ខ្លួនលោក កឹម សុខា ដែលធ្លាយ វីដេអូនិយាយសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់អាមេរិកដើម្បីផ្លាស់ ប្តូរកម្ពុជាតាមប្រទេសយូហ្គោស្លាវី និង ប្រទេសស៊ែប៊ី ៕ ហេង សូរិយា