ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ជម្រើសទីមួយសម្រាប់ប្រារព្ធបុណ្យចូលឆ្នាំចិន!

ចែករំលែក៖

ភ្នំពេញ ថ្ងៃទី ១៤ កុម្ភៈ ២០១៨ ៖ ណាហ្គាវើលដ៍ មានម្ហូបកំពូលរសជាតិ កម្មវិធីកម្សាន្តគ្មានដែនកំណត់ និងការតុបតែងបែបចិនដ៏ប្រណីតសម្រាប់អ្នកដែលចង់ប្រារព្ធបុណ្យចូលឆ្នាំចិនដែលពោរពេញដោយភាពសប្បាយរីករាយពិតប្រាកដ! មណ្ឌលកម្សាន្តឈ្នះពានរង្វាន់លំដាប់ពិភពលោកនេះ មានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៤ មីនា ។

ម្ហូបដ៏ពិសេសសម្រាប់រីករាយជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្តិ គឺ “ម្ហូបអ៊ីសាងនាំសំណាង” ដែលពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍ ។ ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់លំដាប់ពិភពលោករបស់ណាហ្គាវើលដ៍ Fortune Palace (ជាន់ទី ១ ណាហ្គាវើលដ៍) និងភោជនីយដ្ឋានចិនថ្មីស្រឡាង Hall of Golden Chimes (ជាន់ទី ៥ ណាហ្គាទី ២) មានគ្រឿងផ្សំដ៏ឈ្ងុយឆ្ងាញ់ចំនួន ១៨ មុខ រួមមានត្រីសាលម៉ុនស្រស់ ត្រីធូណា ឬលៀសសមុទ្រ ។ល។ អ្នកញ៉ាំម្ហូបអ៊ីសាង ត្រូវចាប់វាឡើងលើដោយប្រើចង្កឹះ និងនិយាយពាក្យថា “សំណាង និងហេងហេង” ដើម្បីឲ្យមានសិរីសួស្តីដូចមាត់ ។ អតិថិជន អាចកម្ម៉ង់ម្ហូបអ៊ីសាងសម្រាប់ញ៉ាំនៅក្នុងហាង ឬខ្ចប់ទៅគេហដ្ឋានក៏បាន ។

ភោជនីយដ្ឋានចិន Hall of Golden Chimes មានបម្រើ “ម្ហូបមហាសម្បត្តិចិន” ដែលមានកំពូលគ្រឿងផ្សំកម្រជាច្រើនមុខ ដូចជា បង្កង ប៉ាវហ៊ឺ ឈ្លើងសមុទ្រ លៀសសមុទ្រ និងសារាយសមុទ្រ ។ មានពីរជម្រើសសម្រាប់អតិថិជន គឺសម្រាប់ញ៉ាំម្នាក់ឯង ឬសម្រាប់គ្នា ៦ នាក់ ។

ចំណែកភោជនីយដ្ឋានចិន Fortune Palace មានបម្រើម្ហូបឈុតបែបពាណិជ្ជកម្មថ្ងៃត្រង់ ឬអាហារពេលល្ងាចដែលមានម្ហូបឈុត ២ បែបសម្រាប់គ្នា ១០ នាក់ ដែលមានម្ហូបអ៊ីសាង ស៊ុបក្រពះត្រី ខ្យងសមុទ្រ ត្រីដំរី ឬត្រីតុកកែចំហុយជាមួយទឹកស៊ីអ៊ីវ ខជើងជ្រូកជាមួយសារាយខ្មៅ ជ្រូកខ្វៃជាមួយបាយដំណើប និងបង្អែមនំត្រីនាំលាភ ។

អតិថិជន អាចជាវនំត្រីនាំលាភជាមួយនំចូលឆ្នាំថ្មីប្រពៃណីចិនជាច្រើនមុខទៀតនៅកន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ និងភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី ២ ។

មានម្ហូបពិសេសមួយចំនួនដែលសមាជិកហ្គោលដិនអេចរីវ៉តក្លឹបរបស់ណាហ្គាវើលដ៍អាចកម្ម៉ង់បាន រួមមានស៊ុបពែងនាគមហាសម្បត្តិនៅភោជនីយដ្ឋានចិន Fortune Palace ដែលជាស៊ុបពិសេសនាំលាភសំណាង និងប៉ូវកម្លាំង និងម្ហូបមហាសម្បត្តិប្រពៃណីចិននៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានគ្រឿងផ្សំ ដូចជាអយស្ទ័រក្រៀម លៀសសមុទ្រ និងសារាយខ្មៅ ព្រមទាំងបាយក្នុងឆ្នាំងដីបែបចិននៅភោជនីយដ្ឋាន Chopstick ។ ម្ហូបពិសេសណែនាំដោយមេចុងភៅជាច្រើនមុខទៀត ក៏មានបម្រើនៅភោជនីយដ្ឋានទាំងបីក្នុងឱកាសបុណ្យចូលឆ្នាំចិននេះផងដែរ ។

ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ណាហ្គាវើលដ៍មានលោកតាចិន និងលោកយាយចិនដែលពួកគាត់នឹងដើរគ្រប់ទីកន្លែងនៅណាហ្គាវើលដ៍ និងណាហ្គាទី ២ ដើម្បីជូនពរ ផ្តល់អាំងប៉ាវ និងចូលរួមសម្តែងពិសេសជាមួយសិល្បករ-សិល្បការិនីអន្តរជាតិប្រចាំណាហ្គាវើលដ៍រៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ យប់នៅឆាកជាន់ផ្ទាល់ដី ។

ការសម្តែងរៀងរាល់ក្បាលព្រលប់នេះ ចូលរួមសម្តែងដោយក្រុមនារីស្រស់ស្អាត អ្នកលេងវីយ៉ូឡុងលើស្បែកជើងឈើវែង ក្រុមរាំកូរ៉េ ក្រុមរាំកូឡុំប៊ី និងក្រុមសិល្បៈចម្រុះជាច្រើនទៀតព្រមទាំងមានក្រុមសៀករហ័សកម្មឪពុក និងកូន D&O ពីកម្មវិធីប្រឡងសមត្ថភាព America’s Got Talent ។ អាចចូលទស្សនាកម្សាន្តដោយសេរី!

អ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសម្តែងទាំងអស់បានបន្ទាប់ពីការសម្តែង ឬអាចថតរូបជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្តិនៅមុខរូបសំណាកសុនខដ៏ធំនៅច្រកចូលណាហ្គាវើលដ៍ ។ កាដូរូបសុនខដ៏ស្រស់ស្អាត អាចជារបស់អ្នកប្រសិនបើអ្នកចុះឈ្មោះជាសមាជិកហ្គោលដិនអេចរីវ៉តក្លឹប កក់បន្ទប់ Superior នៅណាហ្គាទី ២ តាមរយៈ www nagaworld.com (ចុះឈ្មោះចូលចន្លោះថ្ងៃទី ១៥ កុម្ភៈដល់ ២ មីនា) ឬចំណាយយ៉ាងតិច ៨៨$ នៅភោជនីយដ្ឋានចិន Fortune Palace ឬភោជនីយដ្ឋាន Hall of Golden Chimes ក្នុងវិក្កយបត្រមួយ ៕ ស តារា

នំត្រីនាំលាភ មានដាក់លក់នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion

ថតរូបជាមួយរូបសំណាកសុនខមាសដ៏ស្រស់ស្អាតនៅណាហ្គាវើលដ៍ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី

ថតរូបជាមួយរូបសំណាកសុនខមាសដ៏ស្រស់ស្អាតនៅណាហ្គាវើលដ៍ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី


ចែករំលែក៖