ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ភ័យព្រលឹងចុងសក់ពេលដឹកគោទៅចងឲ្យស៊ីស្មៅ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះម្នាក់ដែលធ្វើអត្តឃាតសម្លាប់ខ្លួននៅលើដើមឈើក្បែរភូមិ ។ ក្រោយប្រទះឃើញ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ និងធ្វើកំណត់ហេតុ ។
ករណីប្រទះឃើញសពនេះ កើតឡើង នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវ និងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩និង១០នាទីព្រឹក នៅចំណុចខាងលិចភូមិប្រសាទ ចំងាយប្រហែល៣០០ម៉ែត្រ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សាកសពឈ្មោះ ឈឹម ទីង (សួស) ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិចបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីម្នាក់ ឈ្មោះម៉ា ថាវ ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិចក្រឬស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដឹកគោរបស់ខ្លួនមកចងឲ្យស៊ីស្មៅ នៅចំណុចខាងលិចភូមិប្រសាទ ចំងាយប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំមហាសាំង ស្រុកភ្នំស្រួច ក៏ប្រទះឃើញចង.កនិងក្រម៉ា ព៍ណក្រហម ខ្មៅកំពស់ពីដី ១.៥០ម៉ែត្រ ជាប់ដើមអំពិល ហើយក៏បានរាយការណ៍ដល់សមត្ថកិច្ចជំនាញ ដើម្បីចុះស្រាវជ្រាវពិនិត្យលើសាកសព។
ប្រភពបន្តថា ពេលឃើញសាកសព គាត់ភ័យលស់ព្រលឹង រត់ទៅរកអ្នកភូមិហើយរាយការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យ ។
ក្រោយពេលពិនិត្យ សមត្ថកិច្ចមិនឃើញមានស្លាកស្នាមណាមួយ ពាក់ព័ន្ឋនឹងករណីឃាតកម្មឡើយ ។ ជនរងគ្រោះគឺស្លាប់ដោយសារធ្វើអត្តឃាតចងកខ្លួនឯងប្រាកដមែន ។
ដោយមូលហេតុ តាមការបំភ្លឺរបស់ក្រុមគ្រួសារ មុនពេលបាត់ខ្លួន គឺជនរងគ្រោះជាមនុស្សផឹកស្រាជាប្រចាំ ហើយមានការដើរវង្វេងផ្ទះរបស់ខ្លួនជាច្រើនលើកមកហើយ ។
ករណីខាងលើ សមត្ថកិច្ចជំនាញនគរបាលបច្ចេកទេស បានប្រគល់សពជូនទៅសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ