ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលជំនាញគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ រួមវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលជំនាញប្រឆាំងគ្រឿងញៀនអធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប បានសហការគ្នាចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់ រួមវត្ថុតាង។

ប្រតិបត្តិការខាងលើធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ សួង ជុងលិ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ សង្កត់កើតហេតុខាងលើ ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានធ្វើការដកហូតនូវវត្ថុតាងម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៨កញ្ចប់តូច ហើយទាំងជនសង្ស័យ និងវត្ថុតាងបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរៀបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលនគរបាលខេត្តពោធិសាត់ចាត់កាបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖