ខេត្តកំពង់ធំ៖ មនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសស្រាលឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៦ វេលាម៉ោង២៣និង១៥នាទី ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅភូមិកាតាយ ឃុំសូរយោងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពសាក្សីកនៅន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឆាំ ស្រីម៉ី ភេទស្រីអាយុ១៨ឆ្នាំទីលំនៅភូមិក្រមា ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំបានជិះម៉ូតូម៉ាកសង់កូរ៉េ គ្នានស្លាកលេខជិះគ្នា២នាក់ពីជើងទៅត្បូង ពេលនោះគេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់C125ចេញពីជើងទៅត្បូង ស្របទិសគ្នា លុះដល់កន្លែងកើតហេតុ.ម៉ូតូទាំង២ប៉ះដៃចង្កូតគ្នាក៏ខ្ទាតយុវជនម្នាក់ទៅកណ្តាលថ្នល់ ត្រូវរថយន្តធុនធំមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្តាលឲ្យកិនយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីកិនមនុស្សស្លាប់តៃកុងរថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះឈ្មោះពៅមាស ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់)ជិះម៉ូតូឌ្រីមសង់C125 ពណ៌ខ្មៅស្លាកលេខភ្នំពេញ.1B4799ទីលំភូមិថ្លា ឃុំសូយោង ស្រុបារាយណ៍ ខេត្តកំពង់ធំ ។ អ្នករបួសស្រាល ទី១ ឈ្មោះឆាំស្រីម៉ីអាយុ១៨ទីលំនៅភូមិ ក្រមា ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន។ ទី២ ឈ្មោះឡោឆវី ភេទស្រីអាយុ៥៤ឆ្នាំទីលំនៅភូមិ ឃុំកើតហេតុខាងលើ(របួសស្រាល)ត្រូវបានសមត្ថកិច្ចបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចធ្វើកំណត់ហេតុ យកវត្ថុតាងម៉ូតូទាំង២ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ និងបើកការស៊ីបអង្គេត រកម្ចាស់រថយន្តដើម្បីឲ្យចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី