ភ្នំពេញ៖ ពេលនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងពិនិត្យនិងចាត់ការបន្តតាមនីតិវិធី ចំពោះបណ្តឹងក្រសួងមហាផ្ទៃ ដែលប្តឹងមន្ត្រីជាន់ខ្ពស់៥នាក់នៃចលនាសង្គ្រោះជាតិ ដែលចាត់ទុកថាជាចលនាខុសច្បាប់ ។ នេះបើតាមការបញ្ជាក់របស់លោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
មន្ត្រីតុលាការថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ថា តាមនីតិវិធី ខាងរដ្ឋបាលនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់ព្រះរាជអាជ្ញារងមួយរូប ដើម្បីកាន់សំណុំរឿងនេះ រួចនឹងកោះអញ្ជើញម្ចាស់បណ្តឹងចូលបំភ្លឺ តាមក្រោយ។
មន្ត្រីជាន់ខ្ពស់នៃចលនាសង្គ្រោះជាតិទាំង ៥រូប មានលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ លោកស្រី ជូឡុង សូមូរ៉ា កញ្ញា កឹម មនោវិទ្យា លោក អេង ឆៃអ៊ាង និង លោកស្រី មូរ សុខហួរ។
គួររំលឹកថា ចលនា សង្គ្រោះ ជាតិ ត្រូវបាន ប្រកាស ដំណើរការ ជា ផ្លូវការ កាលពី ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នៅលើ ទឹក សហរដ្ឋអាមេរិក ។ លោក សម រង្ស៊ី ត្រូវ បានប្រកាស ឱ្យធ្វើជា មេដឹកនាំ ចលនា សង្គ្រោះ ជាតិ ។
កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តុលាការ កំពូល បានសម្រេច រំលាយ គណបក្ស សង្គ្រោះ ជាតិ និង ហាមឃាត់ ថ្នាក់ ដឹក នាំ គណបក្ស សង្គ្រោះ ជាតិ ចំនួន ១១៨ រូប រយៈពេល ៥ ឆ្នាំ ដោយ ហាមឃាត់ មិន ឱ្យ មាន សកម្មភាព នយោបាយ ផ្សេងៗ ចាប់ ពីថ្ងៃ ប្រកាស សាលដីកា នេះ តទៅ ។ ការសម្រេច រំលាយ នេះ គឺ បន្ទាប់ពី មេធាវី តំណាង ឱ្យ ក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៧ បានដាក់ ពាក្យបណ្តឹង ប្តឹង រំលាយ គណបក្ស សង្គ្រោះ ជាតិ ទៅ តុលាការ កំពូល ពាក់ព័ន្ធ ករណី រៀបចំ ផែនការ ឃុបឃិត ជាសម្ងាត់ ជាមួយ បរទេស ក្នុងការ ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ក្រោម ទម្រង់ នៃ ការធ្វើ បដិវត្តន៍ ពណ៌ ដោយ យក គំ រូប តាម ប្រទេស យូ ហ្គោ ស្លា វី និង ស៊ែរ ប៊ី ក៏ដូចជា បណ្តា ប្រទេស មួយចំនួន នៅ ម ជ្ឈឹ ម បូព៌ា ៕ ចេស្តា