ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆ្អើរអន្សំឆេះសាលាឆាន់ទំហំ២៥ម៉ែត្រគុណ៣៥ម៉ែត្រនៅវត្តតាំងក្រសៅ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោងប្រហែលប្រមាណជា៥និង១០នាទីព្រឹក ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីឆេះសាលាឆាន់ទំហំ២៥ម៉ែត្រគុណ៣៥ ម៉ែត្រ នៅវត្តតាំងក្រសៅ ដែលស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចអះអាងថា មូលហេតុនៃការឆេះ ដោយសារ ភ្លើងដែលដូនជី តាជីឆ្អើរអន្សម ។ សម្ភារដែលឆេះមានចាន ឆ្នាំង សៀវភៅ ព្រះធម៌ ព្រះពុទ្ធអង្គ ជាង៣០ ព្រះអង្គ ព្រមទាំងសម្ភារដែលប្រើប្រាស់ផ្សេងទៀតសម្រាប់បម្រើការធ្វើចង្ហាន់ ក្នុងការផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃ ។

ករណីនេះពុំមានគ្រោះថា្នក់ដល់ព្រះសង្ឃនោះទេ ព្រោះព្រះសង្ឃគង់នៅទីនោះ តែមួយអង្គ ។ សម្ភារដែលយកចេញបាន មាន ស្គរធំ ១ និង មេក្រូ ១ ប៉ុណ្ណោះ។

ប្រជាពលរដ្ឋទូទាំងភូមិជួយពន្លត់ តែមិនអាចជួយបាន ព្រោះភ្លើងឆេះលឿនពេក រីឯឡានទឹកទៅមិនទាន់ បើតាមប្រជាពលរដ្ឋនៅទីនោះ បញ្ជាក់ថា ការឆាបឆេះ រយៈពេលឆាបឆេះខ្លាំងប្រហែលជាង ២០នាទីប៉ុណ្ណោះ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖