ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិចិនម្នាក់ដេកស្លាប់តាមរថយន្តតាក់សុី ក្រុងព្រះសីហនុទៅភ្នំពេញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តៃកុងតាក់សុីភយ័ស្ទើរលស់ព្រលឹង បន្ទាប់ពីដឹងថា ស្ត្រីជនជាតិចិនម្នាក់ បានដេកស្លាប់ក្នុងរថយន្តរបស់ខ្លួន ។ ហេតុការណ៍បានកើតមានឡើងនៅ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។

តៃកុងតាក់សុីរូបនោះបានប្រាប់ថា រូបគេបានម៉ូយជនជាតិចិន៣នាក់ ពីក្រុងព្រះសីហនុទៅភ្នំពេញ ពេលមកដល់ស្រុកកំពង់សិលា ក៏ចូលចាក់ហ្គាស ស្រាប់តែស្ត្រីរូបនោះដេកស្លាប់ក្នុងរថយន្តតែម្តង ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពឈ្មោះ XIAO FENGZHU ភេទស្រី​ អាយុ​ ៤៩ឆ្នាំ​ ស្នាក់នៅខេត្តព្រះសីហនុ​ ត្រូវបានតែកុងបើកតាក់ស៊ីឃើញស្លាប់នៅក្នុងរថយន្តរបស់ខ្លួន និង២នាក់ផ្សេងទៀតត្រូវបានដឹកពីខេត្តព្រះសីហនុ ទៅភ្នំពេញ ហើយចូលចាក់សាំងនៅស្រុកកំពង់សិលា ។

សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យកាលម៉ែត ដើម្បីប្រគល់ជូនស្ថានទូត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖