ប៉ោយប៉ែត៖ បុរសម្នាក់លោតទម្លាក់ពីលើអគារមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ដើម្បីបញ្ចប់ជីវិតកាលពីព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចអគារសំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ឋិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ម្ដាយជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ចន នី ភេទប្រុស អាយុ៣៧ឆ្នាំ (រងរបួសធ្ងន់) រស់នៅក្នុងភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមសំដីម្ដាយជនរងគ្រោះចាន់ ស្រីនី អាយុ៦០ឆ្នាំបានរៀបរាប់ទាំងទឹកភ្នែកថាៈ ដោយសារតែកូនរបស់គាត់លោតទម្លាក់ពីលើអគារសម្រាកព្យាបាលខាងលើនោះ មូលហេតុជំងឺប្រចាំកាយព្រំទាំងខឹងភរិយាមិនបានមកថែរក្សារពេលដែលកូនរបស់គាត់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ជនរងគ្រោះរងរបួសធ្ងន់ចំណុចក្បាលព្រោះការលោតពីជាន់ទី១ធ្លាក់មកចំ និងដែកដំបូលការពារកំដៅចំណុចផ្លូវដើរផ្នែកខាងក្រោម ហើយត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជួយសង្គ្រោះភ្លាមៗទាន់ពេលវេលា ។
ម្តាយជនរងគ្រោះ បញ្ជាក់ ថាជនរងគ្រោះមានប្រពន្ធនិងមានកូនប្រុស1នាក់អាយុ7ឆ្នាំ ។ គាត់បន្តថាជនរងគ្រោះកន្លងមកទៅធ្វើការនៅប្រទេសថៃទើបវិលត្រឡប់មកបានប្រហែលជាង1ខែ លុះមានជំងឺសរសៃប្រាសាទ និងផ្ទុកមេរោគផង ក៏ចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ដោយ មុនកើតហេតុកាលពីម្សិលមិញនៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែតជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹករបស់សាច់ញាតិយកអាវដៃវែងប្រុងចងកបញ្ចប់ជីវិតម្តងហើយ ប៉ុន្តែត្រូវសាច់ញាតិដឹងទាន់ បន្ទាប់មក ក៏នាំចូលមន្ទីរពេទ្យក៏លោត បញ្ចប់ជីវិត ពីលើអគារម្តងទៀត ។
បែបណា ជុំវិញករណីគិតខ្លីខាងលើនេះក្រុមសាច់ញាតិ ក៏ដូចជាស្ត្រីជាម្តាយដាក់ការសង្ស័យដោយ ជំងឺប្រចាំកាយទើបកូនរបស់គាត់ មិនចង់រស់ក្នុងនោះពួកគាត់ ក៏លើកឡើងផងដែរថាអាចមកពីវិបត្តិគ្រួសារ ក៏មានដែរ ព្រោះនាងជាប្រពន្ធជនរងគ្រោះពុំសូវទៅមើលថែរក្សាប្តីក្រោយដឹងថា មានជំងឺ ។ ជុំវិញការលើកឡើងបែបន នេះនាងជាប្រពន្ធជនរងគ្រោះអ្នកសារព័ត៌មានមិនអាចសុំការទាក់ទង បានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ។ ក្រុមគ្រូពេទ្យបង្អែកគ្រោងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីប៉ុន្តែស្ត្រីជាម្តាយអង្វរដោយបង្ហូរទឹកភ្នែកគ្រូពេទ្យសុំទុកព្យាបាលនៅក្នុងមន្ទីរពេទ្យចំណុចកើតហេតុដោយ ក្រោមហេតុផលថា គាត់ជាគ្រួសារក្រីក្រគ្មានប្រាក់ទៅមក និងសាហ៊ុយស៊ីចាយដើម្បីមើលថែកូនរបស់គាត់ ៕ វណ្ណា