ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសវិកលចរិតម្នាក់ ត្រូវរថយន្ដមិនស្គាល់អត្តសញ្ញាណ បុកស្លាប់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហេីយអ្នកបេីកបរ បានបេីក រថយន្តបង្កគ្រោះថ្នាក់ រត់គេចបាត់ ។
សាកសពជនរងគ្រោះ សមត្ថកិច្ចបានចាត់ចែងយកមករក្សាទុក នៅវត្តតានៃដេីម្បីធ្វេីពិធីបូជា តាមបែបសាសនា ៕ ឆ្លាម សមុទ្រ