ខេត្តសៀមរាប៖ នៅសណ្ឋាគារ ហាន គង់ មានទីតាំងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប គេប្រទះឃើញជនបរទេសម្នាក់ដេកស្លាប់ នៅវេលាម៉ោង ២៣:០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ក្រេាយពេលកេីតហេតុកម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវជុំវិញករណី នេះភ្លាមៗ ព្រោះខ្លាចមានការពាក់ព័ន្ធអំពើឃាត់កម្ម។ដោយបញ្ចាក់ថា ភ្ញៀវទេសចរណ៍បរទេសដែលស្លាប់មានឈ្មោះ SONGKARNPUEFPHAN ភេទប្រុស កើតឆ្នាំ១៩៦០ ជនជាតិថៃ សញ្ជាតិថៃកាន់លិខិតឆ្លងដែនលេខ AA9953237 ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះPINYOSAMAIMONGKUL ភេទប្រុសត្រូវជាមិត្តភក្រ័្តរបស់ជនរងគ្រោះដេកបន្ទប់រួមគ្នាបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨នេះពួកគាត់ទាំងពីរនាក់ ជិះរថយន្តក្រុងពីខេត្តរ៉ាក់យ៉ង ប្រទេសថៃ ឆ្លងចូលមកខេត្តសៀមរាបតាមច្រកអន្តរជាតិប៉ោយប៉ែត តាមរយះក្រុមហ៊ុនទេសចរណ៍ឈ្មោះ SEASONHOLIDAYTOUR ដោយមានមនុស្សសរុបទាំងអស់២១នាក់ ស្រី១១នាក់ ។
ពេលមកដល់ខេត្តសៀមរាប ខ្លួន និងជនរងគ្រោះស្នាក់នៅរួមគ្នាក្នុងបន្ទប់លេខ៣០៥ នៃសណ្ឋាគារ ហាន គង់ នៅម៉ោងប្រហែលជាង ២១យប់ ស្រាប់តែជនរងគ្រោះមានអក្ការមិនស្រួលខ្លួនដោយដកដង្ហើមញាប់ៗ ហើយខ្លួនបានហៅមិត្តភ្កិដទៃទៀត ដែលមានបន្ទប់ជាប់គ្នាមកជួយធ្វើចលនាចង្វាក់បេះដូងតែអក្ការកាន់តែធ្ងន់ធ្ងរ រហូតដាច់ខ្យល់ស្លាប់តែម្តង សាក្សីរូបនោះបញ្ជាក់ថា ជនរងគ្រោះឈ្មោះ SONGKARNPUEFPHAN មានប្រវត្តិជំងឺរោគបេះដូងជាង ១០ឆ្នាំមកហើយ ។
លោកវេជ្ជបណ្ឌិត អ៉ិត ឆបឆរ័ត្ន គ្រូពេទ្យអមអយ្យការសាលាដំបូងខេត្តសៀមរាបបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជម្ងឺគាំងបេះដូងដោយពុំមានស្លាកស្នាមពាក់ព័ន្ធអំពើឃាតកម្មទេ ។
បច្ចុប្បន្នសពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីរង់ចាំការសម្រេចរបស់សាច់ញាតិ និងស្ថានទូត ៕ ប៊ុន រិទ្ធី