ព័ត៌មានទាន់ហេតុការណ៍៖

ចៅហ្វាយស្រុកតាវែងបើករថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ និងស្រាល៦នាក់

ចែករំលែក៖

ខេត្តរតនគិរីៈ អភិបាលស្រុកតាវែងបានបើករថយន្តល្បឿនលឿនមិនប្រយត្ន័ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរបញ្ច្រាសគ្នាបណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់និងស្រាល ។

ក្នុងហេតុការណ៍នោះគេឃេីញថយន្តរបស់លោកអភិបាលស្រុក ក៏បានជ្រុលធ្លាក់ទៅផ្លូវម្ខាងទៀតដែរ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ។

ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចទល់មុខវត្តសង្គមមានជ័យ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

លោក ពុធ សាវី អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈថា រថយន្តរបស់លោកអភិបាលស្រុកតាវែងបើកបររថយន្ត​​​ម៉ាកវីហ្គោមួយគ្រឿងក្នុងទិសដៅពីកើតទៅលិចហេីយជែងម៉ូតូលក់ទឹកអំពៅដែលធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាក៏ជ្រុលចង្កូតទៅបុកម៉ូតូកំពុងធ្វើចរាចរក្នុងទិសដៅបញ្ច្រាសទឹសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។

លោក ពុធ សារី បន្តថារថយន្តម៉ាកវីហ្គោពណ៌ទឹកមាស ពាក់ស្លាកលេខ រតនគិរី ២A-០៧៧៧ ជ្រុលធ្លាក់ផ្លូវម្ខាង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដែលបើកបបរដោយឈ្មោះ មួង ប៉ាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិព្រៅជាអភិបាលស្រុកតាវែងរស់នៅភូមិតាវែងលើឃុំតាវែង ស្រុកតាវែងខេត្តរតនគិរីរបួសស្រាល។

និងអ្នករួមដំណើរនៅក្នុងរថយន្ត បានរងរបួសធ្ងន់២នាក់ ១-ឈ្មោះ ស្រាយរីតអាយុ៥៨ឆ្នាំត្រូវជាម្តាយ របួសធ្ងន់ ២-ឈ្មោះ យាប សាត អាយុ៥៧ឆ្នាំជនជាតិព្រៅត្រូវជាឪពុក របួសធ្ងន់។

ម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១C-៥៤២១ បើកបរដោយឈ្មោះ គង់ប៊ុនឡេងភេទប្រុសអាយុ២៥ឆ្នាំមុខរបរកសិកររងរបួសស្រាល(ប្តី) និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ កែវ ស្រីណូ អាយុ២០ឆ្នាំ(ត្រូវជាប្រពន្ធរបស់អ្នកបើកបរ) រងរបួសស្រាលទី២ឈ្មោះ កែវ ហ៊ូ ភេទប្រុសអាយុ១៨ឆ្នាំ (ប្អូនថ្លៃ) រងរបួសស្រាល។ ទាំង៣នាក់រស់នៅភូមិឃុំកើតហេតុខាងលើបើកបរក្នុងទិសដៅពីលិចមកកើត។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍វាស់វែងនិងដឹកបញ្ជូនអ្នករបួសធ្ងន់តាមរថយន្តសាមុយទៅសង្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

មធ្យោបាយទាំង២គ្រឿងនគរបាលរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រង់ចាំដោះស្រាយតាមក្រោយ ៕ ជីវន្ត


ចែករំលែក៖