ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលទាំងព្រឹក បុរសបរទេសម្នាក់ដើរស្រាត

ចែករំលែក៖

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨​ មានបុរសបរទេសម្នាក់ ដើរស្រាតតាមផ្លូវ នៅមុខសាលាដំបូង​រាជធានីភ្នំពេញ​ ផ្លូវជាប់​ពហុកីឡដ្ឋានជាតិអូឡាំពិក ​យ៉ាងរំភើយ​ ។

នៅមិន​ស្គាល់អត្តសញ្ញាណ​បុរសបរទេសនោះទេ ហើយក៏មិនមាន​អាជ្ញាធរសមត្ថកិច្ចណារារាំង​បុរស​នោះឡើយ។​

គួរបញ្ជាក់ថា គេតែងតែឃើញ​ជនបរទេស ដែលជាក្រុមស្បែកស ស្រវឹង ដេក​តាមផ្លូវ ដែលមើលទៅ ដូចជាអ្នកបែកថ្នាំ ដោយ​សារតែពួកគេប្រើប្រាស់ថ្នាំញៀន ហើយថ្នាំញៀនភាគច្រើន ជាថ្នាំញៀនក្លែងក្លាយ​ ដែលធ្វើ​ឲ្យ​ពួកគេក្លាយជាឡេឡឺ​ ក្លាយជាមនុស្ស​​ឆ្កួត ដើរស្រាត ៕


ចែករំលែក៖