ភ្នំពេញ៖ សម្តេចតេជោបានថ្លែងថា «ថ្ងៃនេះ ទី ២១ កុម្ភះ ឆ្នាំ ២០១៧ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំសូមប្រកាសជាសារណៈថា ចំពោះ ប្រតិបត្តិករបុគ្គលិកធ្វើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះទាំងអស់នៅកម្ពុជាដូចជានៅ (CMAC, Hello Trust) គឺទទួលបានសេវាកម្មពិនិត្យសុខភាព និងព្យាបាលជំងឺដោយមិនគិតថ្លៃ។
សូមក្រសួងសុខភិបាលចូលរួមសហការជាមួយអង្គភាពប្រតិបត្តិការដោះមីន ដើម្បីផ្តល់ជូននូវសេវាកម្មគាំពារសុខភាពថ្មីនេះអោយទទួលបានគ្រប់ៗគ្នា» ៕