ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យចំណាស់ម្នាក់ជួញដូរថ្នាំញៀនត្រូវនគរបាលឃាត់ខ្លួនជាមួយវត្ថុតាង

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំនគរបាលស្រុកម៉ាឡៃ ចុះប្រតិបត្តិការឃាត់ខ្លួនស្រ្តីវ័យចំណាស់ រួមវត្ថុតាងថ្នាំញៀននៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ក្នុងប្រតិបត្តិការ ដឹកនាំដោយលោកវរសេនីយ៍ទោ បេន សំអាត បានធ្វើសកម្មភាពបង្កា្របករណីជួញដូរ នូវសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យស្រ្តីម្នាក់ ឈ្មោះ ទូច ស្រី អាយុ ៥០ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ និងចាប់យកវត្ថុតាងមានថ្នាំញៀនប្រភេទ គ្រាប់មានរាងប៉ោងមូលសំប៉ែត ពណ៌ផ្កាឈូក មានអក្សរ WY ចំនួន១៤៥គ្រាប់ (មួយរយសែសិបប្រាំគ្រាប់) ថង់សម្រាប់ច្រកថ្នាំញៀនពណ៌ខៀវចំនួន៦ថង់ (ប្រាំមួយ) ដែកកេសចំនួន៣(បី) បំពង់បឺតសំរាប់ច្រកថ្នាំញៀន១ថង់(មួយថង់) កំណាត់បំពង់បឺតខ្លី សំរាប់ច្រកថ្នាំញៀនម្តង១គ្រាប់ ចំនួន៣៦កំណាត់(សាមសិបប្រាំមួយ) និងទូរស័ព្ទចំនួន៤គ្រឿង ។

ជុំវិញស្ត្រីជួញដូរថ្នាំញៀនខាងលេីលោក ឃុត ចាន់ហេង អធិការរងទទួលផែនព្រហ្មទណ្ឌប្រាប់តាមទូរសព្ទថា ស្រ្តីជនសង្ស័យរួបនោះ ក្រោយពីកម្លាំងសាក់សួរធ្វេីកំណត់ហេតុ គាត់បានឆ្លេីយសារភាពដូចពាក្យសមត្ថកិច្ចសាកសួរមែន ។

ក្រោយពីការសាក់សួស្រ្តីជនសង្ស័យរួបនោះ បានបញ្ជូនទៅស្នងការនគរបាលកាលពីរសៀលថ្ងៃកើតហេតុ។

បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ ៕ វណ្ណា


ចែករំលែក៖