គោលនយោបាយរបស់អាមេរិកនៅ ពេលនេះបានបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងជើង និងកូរ៉េខាងត្បូង មិនអាចត្រូវរ៉ូវគ្នាបាន ឡើយ ហើយសង្គ្រាមនឹងកើតឡើងគ្រប់ ពេលវេលា ។ ទាំងនោះហើយ បានជាទី បញ្ជាការ កងទ័ពអាមេរិកប្រចាំនៅប៉ាស៊ីហ្វិកបានបង្កើន គម្រោងជម្លៀសពលរដ្ឋចេញពីកូរ៉េខាងត្បូង ពេលមានហេតុការណ៍អាក្រក់ កើតឡើង។
ទីបញ្ជាការ សហរដ្ឋអាមេរិក នៅប៉ាស៊ី ហ្វិក កំពុងតែធ្វើការងារខាងលើឲ្យប្រសើរឡើង នូវយុទ្ធសាស្ត្រជម្លៀសអយុទ្ធជន អាមេរិក ដែលកំពុងស្នាក់នៅក្នុងប្រទេស កូរ៉េខាងត្បូង បើទោះជាចំណងមិត្តភាព រវាងទីក្រុងសេអ៊ូលនឹងទីក្រុងព្យុងយ៉ាង កំពុងកាត់បន្ថយភាពតានតឹង ក្នុងអំឡុង កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ក៏ដោយ។
លោក Chris Garver ជាប្រធានកិច្ចការ សាធារណៈ សម្រាប់កងទ័ពប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក នៅ រដ្ឋហាវ៉ៃ បាននិយាយ ថា យោធាកំពុងតែផ្តោតលើគម្រោងជា មួយនឹងការយកចិត្តទុកដាក់ពិសេស ចំពោះវិធានការយុទ្ធសាស្ត្រ។យុទ្ធសាស្ត្រជម្លៀសរបស់សហរដ្ឋអាមេរិកនេះ គឺមាន រួមបញ្ចូលទាំងវិធានការ ដែលផ្តល់សេចក្តី លម្អិត ដូចជាទីកន្លែងប្រមូលផ្តុំគ្នា សម្រាប់យុទ្ធជនអាមេរិកមានចំនួនប្រហែល ២ សែននាក់ នៅកូរ៉េខាងត្បូង និងការហ្វឹកហាត់ជម្លៀសសម្រាប់ប្រជាជនដែលពាក់ព័ន្ធ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ លោក Garver នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមេបញ្ជាការប៉ាស៊ីហ្វិកសហរដ្ឋ អាមេរិក លោក Harry B. Harris បាន និយាយនាពេលថ្មីៗនេះថា លោកគិតថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មាន បំណងក្នុងចិត្តលាក់បាំងដ៏គ្រោះថ្នាក់៕ ម៉ែវ សាធី