ភ្នំពេញ៖ កម្លាំងជំនាញសន្តិសុខនៃអធិកាដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប្រជាការពារខណ្ឌ បានឃាត់ខ្លួនបុរសជនជាតិបារាំងម្នាក់ បង្ហោះ ( ទ្រូន ) មកលើភូមិគ្រឹះសម្តេចតេជោ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុច ស្ពាននាគកោះពេជ្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បុរសដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ BRECKLER PIERRE MICHEL ជាជនជាតិបារាំង បានបង្ហោះ ( ទ្រូន ) មកលើភូមិគ្រឹះ សម្តេចតេជោ តែត្រូវបានកម្លាំងជំនាញសន្តិសុខនៃអធិកាដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប្រជាការពារខណ្ឌដូនពេញ ចាប់ខ្លួនតែម្តង ។
បច្ចុប្បន្ន បានបញ្ចូន មកប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីរងចាំជំនាញ នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិចាត់ការបន្តតាមនីតិវិធី ៕ ស តារា