ព័ត៌មានទាន់ហេតុការណ៍៖

លបចូលឈូសឆាយដីព្រៃលិចទឹកតំបន់ហាមឃាត់ ត្រូវសមត្ថកិច្ចឃាត់បានទាំងម្ចាស់ និងត្រាកទ័រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់រួមនឹងគ្រឿងចក្រត្រូវបានសមត្ថកិច្ចបង្ក្រាបក្នុងពេលដែលគេកំពងុធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដោយគ្មានលិខិតអនុញ្ញាត ។ ហេតុការណ៍បង្ក្រាបខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនៅចំណុចព្រៃធំ ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចជលផលដែលស្ថិតក្នុងការបង្ក្រាបបានឲ្យដឹងថា បុរសដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិប្រខម ឃុំលំពង ស្រុកជើងព្រៃខេត្តកំពង់ចាម មានមុខរបរជាអ្នកបើកត្រាក់ទរ័ ។

សមត្ថកិច្ចចម្រុះដដែលបានឲ្យដឹងទៀត ខណៈដែលចេញល្បាតនៅចំណុចខាងលើ បានប្រទះឃើញសកម្មភាពឈូឆាយដីព្រៃក្នុងគោលបំណងពង្រីកវាទយកផ្ទៃដីសម្រាប់ធ្វើកសិកម្មនៅក្នុងតំបន់ដីព្រៃលិចទឹក ដែលត្រូវការពារ ត្រូវបានឃាត់ខ្លួនរួមមធ្យោបាយធ្វើសកម្មភាពត្រាក់ទរ័មួយគ្រឿង នាំយកមកស្រុកដើម្បីសាកសួ និងក៍សាងឯកសារបញ្ជូនមកមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងសាកសួរ រនិងចាត់ការបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕ ចន្ថា


ចែករំលែក៖