ព័ត៌មានទាន់ហេតុការណ៍៖

កាំកុងត្រូលចុះត្រួតពិនិត្យទំនិញនៅផ្សារក្រវាញរកឃើញកម្ទេចមី ចាហួយ និងស្ករគ្រាប់ ខូចគុណភាពយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តពោធិ៍សាត់: អគ្គនាយកដ្ឋានកាំកុងត្រូលបានសហការជាមួយ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញ និងធ្វើតេស្តបឋម ទៅលើ សណ្តែកបណ្តុះ ស្ករត្នោត ក្បាលត្រីប្រា ផ្អក អំបិលអីយ៉ូដ ជ្រក់ស្ពៃ ជ្រក់មមាញ តៅហ៊ូ និងសាច់ក្រកដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ៨កើតខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ នៅផ្សារផ្សារក្រវាញក្នុងខេត្តពោធិ៍សាត់

មន្រី្តកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផល ក្នុងការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចរកមិនឃើញមានវត្តមានសារធាតុគីមីមាននៅក្នុងសណ្តែកបណ្តុះ ស្ករត្នោត ក្បាលត្រីប្រា ផ្អក អំបិលអីយ៉ូដ ជ្រក់ស្ពៃ ជ្រក់មមាញ តៅហ៊ូ និងសាច់ក្រក នោះឡើយ ។ ផ្ទុយទៅវិញ សមត្ថកិច្ចបានបន្តចុះពិនិត្យទំនិញតាមតូប និងផ្ទះលក់ទំនិញមួយចំនួនដោយរឹបអូសបាន ដូចជា នំកម្ទេចមី ចំនួន ២៦៤ គ.ក , ចាហួយដូងម៉ាកDang Khaoចំនួន១៦គ.ក , ភេសជ្ជ: និង ស្ករគ្រាប់ចម្រុះចំនួន ១៣គ.ក សរុបទាំងអស់ ២៩៣គ.ក ហើយបានយកមកក្សាទុកដើម្បីរង់ចាំដុតកម្ទេចចោលនៅពេលក្រោយ៕ សហការី


ចែករំលែក៖