ព័ត៌មានទាន់ហេតុការណ៍៖

លោកឧកញ្ញ៉ា កុយ សុវណ្ណ ចុះបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ត្រូវបានបិទបញ្ចប់ជាស្ថាពរ បន្ទាប់ពីបានដំណើរការឃោសនាស្វែងរកការគាំទ្រពីអង្គបោះឆ្នោត អស់រយៈពេល១៤ថ្ងៃកន្លងមកនេះ ។ នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភ: ២០១៨ លោកឧកញ៉ាកុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ហើយជាអនុប្រធានក្រុមការងារចុះស្រុកកំពង់ត្រឡាច និងជាប្រធានក្រុមការងារចុះឃុំអំពិលទឹក រួមនឹងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតចំនួន៩រូប និង បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នៅនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកឧកញ៉ាកុយ សុវណ្ណ បានមានប្រសាសន៍ឲ្យដឹងថា កិច្ចដំណើរការ នៃការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៤នេះ នឹងប្រព្រឹទ្ធទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នំា២០១៨ នាពេលខាងមុខនេះ សម្រាប់ខេត្តកំពង់ឆ្នាំង មាន១ការិយាល័យបោះឆ្នោត នៅសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្រុងកំពង់ឆ្នាំង ។ ការបោះឆ្នោតគឺចាប់ផ្តើមដំណើរការពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ដូចនេះអង្គបោះឆ្នោតដែលស្ថិតនៅក្នុងឃុំអំពិលទឹកស្រុកកំពង់ត្រឡាច ដែលមានចំនួន៩នាក់ត្រូវចូលរួមទាំងអស់គ្នា ដើម្បីបោះឆ្នោតជ្រើសតាំងព្រឹទ្ធនីតិកាលទី៤នេះ កុំឲ្យអាក់ខានឲ្យសោះ ។

លោក ឧកញ៉ាកុយ សុវណ្ណ បានឲ្យបានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំង៩រូបក្នុងឃុំអំពិលទឹកធ្វើយ៉ាងណាត្រូវថែទាំសុខភាពឲ្យបានល្អ ដើម្បីចូលរួមគូសសន្លឹកឆ្នោតឲ្យចំគោលដៅ និងសូមកុំឲ្យអវត្តមាន ជាពិសេសសូមភ្ជាប់នូវឯកសារដែលពាក់ព័ន្ធ តាមការកំណត់របស់គ.ជ.ប ៕ ចន្ថា


ចែករំលែក៖