ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​តៃកុង​ឡាន​ម្នាក់ ក្នុងចំណោម​បក្ខពួក២នាក់ ចាប់រំលោភ​បូក​នារី​ម្នាក់

ចែករំលែក៖

(ព្រៃវែង)៖ កាលពី​វេលា​ម៉ោង៩យប់​ថ្ងៃទី២២ខែកុម្ភៈ​ឆ្នាំ២០១៨ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តៃកុង​រថយន្ត​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ដែល​បាន​ចាប់រំលោភ​បូក​នារី​ម្នាក់ ពេល​ហៅ​ឲ្យ​មក​កោសខ្យល់។

ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​វាលស្រែ “អេ​ស្កា​វ៉ូ​ទ័​រ​ជីក​យក​ដី” ខាងកើត​ភូមិ​ព្រៃ​ទ័ព​ចំងាយ​ប្រហែល៤០០ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​ទ័ព ឃុំ​ព្រះស្តេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ជនសង្ស័យ​មាន​គ្នា២នាក់ ១.ឈ្មោះ សេន ច​យ ភេទ​ប្រុស​អាយុ២៥ឆ្នាំ​មុខរបរ​បើកឡាន​ដឹង​ដី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក​ឃុំ រំចេក​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង បាន​រត់គេចខ្លួន ក្រោយពេល​កើតហេតុ។ ២.ឈ្មោះ ចក់ ស៊ីថា ភេទ​ប្រុស​អាយុ២០ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ដី នៅ​ភូមិ កំពង់​សំរិត ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវបាន​ឃាត់ខ្លួន។

ជនសង្ស័យ​ទាំងពីរ​នាក់​បានធ្វើ​សកម្មភាព រំលោភ​បូក​បានសម្រេច​ទាំងពីរ​នាក់ ទៅ​លើក នារី​រងគ្រោះ​អាយុ២៦ឆ្នាំ នៅ​ភូមិ​ព្រៃ​ទ័ព ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង នៅពេលដែល​ពួកគេ ហៅ​ជនរងគ្រោះ​ឲ្យ​មក​កោសខ្យល់​ឲ្យ​ខ្លួន​នៅ​ចំណុចកើតហេតុ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖