ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​វៀតណាម១៩នាក់ ត្រូវសមត្ថកិច្ចបន្តចុះត្រួតពិនិត្យរកឃើញស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋាន​អន្ដោរ​ប្រវេសន៍ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមកសហការជាមួយនគរបាលមូលដ្ឋាន ត្រួតពិនិត្យមើលទីតាំងហាង​កាហ្វេ​ង៉ុ​ក​ងី​ង, ហាង​កាហ្វេ​ធី​ថា​ន់ ខណ្ឌ​ឬ​ស្សី​កែវ និងខណ្ឌដូនពេញ ជាលិទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១៩នាក់ គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយធ្វើឡើង​ជាច្រើន​គោលដៅដូចជា៖ ទីតាំងសិប្បកម្ម​ដែកស្មិត ផ្លូវជាតិ​លេខ៥ សង្កាត់​ច្រាំង​ចំរេះ២, ហាង​កាហ្វេ​ង៉ុ​ក​ងី​ង, ហាង​កាហ្វេ​ធី​ថា​ន់ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ និង​តាមផ្លូវ៨០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

យោងតាមមន្រ្តីមូលដ្ឋាន បានឲ្យដឹងថាប្រតិបត្តិការ​នេះ​ ​ធ្វើឡើងក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយត្រួតពិនិត្យឃើញ​មាន​មនុស្ស១៩នាក់ ស្រី១០ ជា​ជនជាតិ​វៀតណាម បាន​លួច​ចូលមក​ស្នាក់នៅ និង​ប្រមុខ​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ។

ក្រោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង១៩នាក់​នេះរួចមក កម្លាំងជំនាញបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បីបន្តទៅតាម​នីតិវិធី​ច្បាប់ ៕ស តារា


ចែករំលែក៖