ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តប៉ៃលិនរងចោទថា ប្រើអំពើហិង្សាខណៈបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប៉ូលិសខេត្តប៉ៃលិនបានចុះចាប់បទល្មើសគ្រឿងញៀនកាលពីវេលាម៉ោង១០យប់ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ។

ប៉ូលិសឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផាន ម៉ៅ អាយុ១៧ឆ្នាំ ភេទប្រុស មុខរបរ ជាងដែក បច្ចុប្បន្នរស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសារ ធាតុញៀន, ឈ្មោះ ឆន ភារិទ្ធ ហៅអាតឿ អាយុ២០ឆ្នាំ ភេទប្រុស មុខរបរធ្វើចំការ បច្ចុប្បន្នរស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសារធាតុញៀន, ឈ្មោះ ឡុក ម៉ាកមីន ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក បច្ចុប្បន្នរស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសារធាតុញៀន និងឈ្មោះ វ៉ាន ម៉ាត់ខ្លឹង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានសារធាតុញៀន ហើយជនសង្ស័យម្នាក់នេះជាមុខសញ្ញាទើបចេញពីពន្ធនាគារថ្មីៗ ។

ទាក់ទងករណីខាងលើនេះ សាច់ញាតិជនសង្ស័យបាននិយាយថា សមត្ថកិច្ចបានប្រើហិង្សាទៅលើកូនពួកគាត់រហូតដល់អ្នកខ្លះបាក់ឆ្អឹងខ្នងទៀតផង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់ ៕ ស សារឿន


ចែករំលែក៖