ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអរគុណ និងជូនពរដល់សមាជិក សមាជិការ និងមន្រ្តីនៃគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំនៅក្នុងដំណើរការឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សេន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណ និងជូនពរដល់សមាជិក សមាជិការ និងមន្រ្តីនៃគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំនៅក្នុងដំណើរការឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភា ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖

«ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភាគឺនៅថ្ងៃអាទិត្យ ទី ២៥ កុម្ភះស្អែកនេះហើយ។

ខ្ញុំសូមអរគុណ និងជូនពរដល់សមាជិក សមាជិការ និងមន្រ្តីនៃគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំនៅក្នុងដំណើរការនេះ ដើម្បីនាំមកនូវជោគជ័យដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិយើងទាំងមូល។

គណបក្សប្រជាជនយើងដឹកនាំប្រទេស គឺមានតែសន្តិភាពនឹងការរីកចម្រើនទៅមុខ ហើយគណបក្សនានាអាចរួមរស់ជាមួយយើងបានទាំងអស់គ្នា។

នៅចុងសប្តាហ៍នេះ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ ហើយសូមអោយការធ្វើដំណើរមានសុវត្ថិភាពគ្រប់ទីកន្លែង។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍គឺកើតឡើងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ» ៕

 


ចែករំលែក៖