ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងរថយន្តបណ្តាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងរថយន្ត នៅវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃសុក្រ៩ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៧០-១៧១ ស្ថិតនៅភូមិកណ្តោលកោង ឃុំកោងកាង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ជនរងគ្រោះ ឈ្មោះ សាក់ ប៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ស្លាប់នៅមន្ទីរពេទ្យ) បើកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV.2507 មិនពាក់មួកសុវត្ថិភាព ។រីឯ

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ កំពង់ចាម2A.4586 អ្នបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន ព្រោះក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ។

សាក្សីបានឲ្យដឹងថា អ្នកបើកបរម៉ូតូបើកក្នុងស្ថានភាពស្រវឹង ឆ្លងផ្លូវពីជើង ទៅត្បូង មិនប្រុងប្រយ័ត្នក៏ត្រូវរថយន្តដែលកំពុងបើកបរផ្លូវត្រង់ពីកើត មកលិច បុកចំពីចំហៀងដួលតែម្តង ។

ករណីនេះធ្វើឲ្យខូចខាត:ម៉ូតូ កម្រិតធ្ងន់ តែរថយន្តខូចកម្រិតស្រាល ។

ក្រោយកើតហេតុនគរបាលចរាចរស្រុកពញាក្រែកមកដល់វាស់វែងយកវត្ថុតាងទាំងពីរគ្រឿងមករក្សាទុកដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សហការី


ចែករំលែក៖