ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានធ្វើអត្ដឃាតចងកម្ដងមិនបានសម្រេច ចងលើកទី២ស្លាប់បានសម្រេចដូចបំណង

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានសម្រេចចិត្ដធ្វើអត្ដឃាតដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ២០នាទីព្រឹក ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពរបស់ជនរងគ្រោះមានឈ្មោះ ហែម វិទូ ភេទប្រុស អាយុ២៧ ឆ្នាំស្នាក់នៅចំណុចកើតហេតុ មានស្រុកកំណើតភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង ។

តាមសម្ដីរបស់ឈ្មោះ សូ ស៊ីនួន អាយុ៣០ឆ្នាំត្រូវជាម្ដាយមីងបានប្រាប់ឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនបានធ្វើសកម្មភាព២លើកមកហើយ តែលើកទី១កាលពីថ្ងៃទី២៣ ខែកុម្ភៈ តែចងមិនបានសម្រេច ដោយសារដាច់ខ្សែទើបមិនបានស្លាប់ទេ ស្រាប់តែមកដល់ថ្ងៃកើតហេតុនេះ ជនរងគ្រោះបានចងកម្ដងទៀត ដោយយកក្រមាចងកនឹងចំរឹងបង្អូចបណ្ដាលឲ្យស្លាប់ដូចបំណង ។

តាមសម្ដីរបស់ម្ដាយជនរងគ្រោះបានបញ្ជាក់បានប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គត់មានជំងឺប្រចាំកាយរយៈពេលឆ្នាំហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានពិនិត្យលើសាកសពបានឲ្យដឹងថា បុរសខាងលើស្លាប់ដោយសារចងកពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ភារ៉ា ដង្កោ


ចែករំលែក៖