ព័ត៌មានទាន់ហេតុការណ៍៖

មុខរបរជាងសំណង់មិនសូវកាកកប បែកគំនិតជួញដូរគ្រឿងញៀន នគរបាលចាប់បញ្ចូលគុក

ចែករំលែក៖

ក្រុងព្រះសីហនុ៖ នគរបាលប្រាប់ថា នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញ របស់ការិយាលយ័ប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ចុះបង្រ្កាបករណីគ្រឿងញៀន ត្រង់ចំណុចក្រុមទី១៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងនោះ សមត្ថកិច្ចចាប់បានជនសង្សយ័ម្នាក់ ឈ្មោះឈឹម ភារម្យ(អាក្របី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រៀនថ្នាក់ទី១០ថ្មី ស្រុកកំណើត ភូមិ៣ សង្កាត់៤ ខណ្ឌមិត្ថភាព ក្រុងព្រះសីហនុ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សចំនួន១៩កញ្ចប់តូច (ដប់ប្រាំបួនកញ្ចប់តូច) ទូរសព្ទ័ចំនួន១គ្រឿង ។ បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖