ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោត នៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិកតំណាងរាស្រ្តបានអញ្ជើញមកកាន់មណ្ឌលបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភាអាណត្តិទី ៤ ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមបោះឆ្នោត នៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ដែលមាន ការិយាល័យបោះឆ្នោតចំនួន២ នៅទីនេះ។

ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ គឺចាប់ផ្តើមដំណើរការគ្រប់ការិយាល័យទូទាំងប្រទេសចាប់ ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ នៅក្នុងឱកាសនេះដែរ ក៏មានអ្នកសង្កេតការអន្តរជាតិ និង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនក៏បានចូលរួមសង្កេតការណ៍ នឹងយកព័ត៌មានផងដែរ ៕

វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1619125948135896/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1619102671471557/” width=”600″ height=”600″ onlyvideo=”1″]


ចែករំលែក៖