ព័ត៌មានទាន់ហេតុការណ៍៖

សប្បាយក្លាយជាទុក្ខ លង់ទឹកស្លាប់មនុស្ស២នាក់ ខណៈម្នាក់ទៀតទៅពេទ្យសង្ក្រោះបន្ទាន់

ចែករំលែក៖

ខេត្តព្រៃវែង៖ យុវវ័យ១គូបានស្លាប់ និងបុរសម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ខណៈនាំគ្នាទៅលេងទឹកកំសាន្ត ហើយលក់ទឹក ប្រែក្លាយពីការសប្បាយទៅជាទុក្ខវិញ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២និង១៥នាទី នៅចំណុចដីដុះ ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុមានប្រុស២នាក់ និងស្រីម្នាក់បានបបួលគ្នាមកលេងទឹកនៅដីដុះ ស្រុកពាមជរ ត្រូវលង់ទឹកស្លាប់២នាក់ និងម្នាក់ទៀតកំពុងជួយសង្រ្គោះ នៅមន្ទីពេទ្យបង្អែកពាមជរ ។

ជនរងគ្រោះរួមមានឈ្មោះ ទី១-ឈ្មោះ និល សុផានុត ភេទ ប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) ទី២-ឈ្មោះ យស់ ចាន់រស្មី ភេទស្រី អាយុ ១៨ឆ្នាំ (ស្លាប់) និងទី៣-ឈ្មោះ លន់ វិចិត្ត ភេទប្រុស អាយុ ១៨ ឆ្នាំ (កំពុងសង្រ្គោះ)។

អ្នកទាំងបីនាក់ រស់នៅភូមិតាអុក ឃុំវាលស្បូវ ខ័ណ្ឌ ច្បាអំពៅ រាជធានីភ្នំពេញ បាននាំគ្នាមកលេងទឹកទន្លេនៅពេលទឹកនាច នៅចំណុចដីដុះ ដែលជាកន្លែងទេសចរណ៍ មួយនៅក្នុងស្រុកពាមជរ ៕ ស សម


ចែករំលែក៖