ខេត្តកណ្ដាល៖ ផឹកស៊ីនៅផ្ទះគេហើយ ចាប់ប្រពន្ធគេរំលោភទៀត សំណាងល្អប្ដីនាងមកទាន់ត្រូវជាប់ខ្នោះ។ ហេតុការណ៍បានកើតហេតុថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ០០នាទី ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកប្រា ឃ៉ំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះ ឈួន វាសនា ហៅពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិ ព្រែកប្រា ឃ៉ំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យ ឈ្មោះ សុខ សូរិយ៉ា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ បេីកបររថយន្តដឹកសិស្សទីលំនៅសព្វថ្ងៃ ភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន ) ។
សភាពរឿងហេតុ នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល១២ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ ២០១៨ជនសង្ស័យនិងប្តីជនរងគ្រោះ ឈ្មោះឡា វណ្ណី បានជួបជុំគ្នាផឹកស៊ីនៅក្រោមផ្ទះជនរងគ្រោះមានបងប្អូនបួននាក់ ហេីយឈ្មោះ សុខ សូរិយ៉ា និង ឈ្មោះ ឡា វណ្ណីក៍ជាបងប្អូនធម៌ និងគ្នាមានរយៈពេលជាងមួយឆ្នាំកន្លងមកហេីយ ។រហូតដល់ ម៉ោង៥ល្ងាច ឈ្មោះ ឡា វណ្ណីដល់ពេលចេញពីផ្ទះ ដេីម្បីទៅចងដៃមិត្តភក្រ័ក្នុងកម្មវិធីការ និង ឡេីងផ្ទះ នៅភូមិព្រែកឬស្សីចំពោះប្រពន្ធបានឡេីងទៅដេកនៅលេីផ្ទះ។ ឯការផឹកសុីបានបំបែកគ្នា ពេលនោះឱកាសប្តីជនរងគ្រោះ មិននៅ ទើបជនសង្ស័យបានឡេីងទៅធ្វេីសកម្មភាពចាប់បង្ខំជនរងគ្រោះរួមភេទ តែពេលនោះត្រូវបានប្តីជនរងគ្រោះត្រឡប់មកពីការវិញហេីយឡេីងលេីផ្ទះ ទាន់ពេលជនសង្ស័យកំពុងជិះលេី ប្រពន្ធរបស់ខ្លួនក្ដៅឆេវ ចាប់ចេញ និងទះកំផ្លៀងចំនួន២ ដៃនិងបានឃាត់ខ្លួនជនសង្ស័យទុក ហេីយប្តឹង ទៅសមត្ថកិច្ចប៉ុស្តិ៍ មកអន្តរាគមន៍ និងបានបញ្ជូនជនសង្ស័យមកអធិការដ្នាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក