ខេត្តត្បូងឃ្មុំ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ បានទទួលព័ត៌មានពីលោកមេភូមិម្កាក់តាមរយៈទូរស័ព្ទថា មានឈ្មោះ ផយ សុខគង់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីនៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយប្រើខ្សែគោចងកជាប់នឹងដើមចា នៅចំណុចវាលស្រែស្ថិតនៅខាងកើតចម្ងាយប្រហែល១០០០ ម៉ែត្រ នៅវេលាម៉ោង០៩ និង ១៥ នាទីថ្ងៃទី ២៤ ខែកុម្ភៈ គ.ស ២០១៨ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ ដោយសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះទៅធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងខ្លួនសាកសព ដោយសង្ស័យពាក់ពន្ធនឹងករណីឃាតកម្ម ។ នេះបើផ្អែកតាមជំនាញពិនិត្យវិភាគកន្លែងកើតហេតុធ្វើការត្រួតពិនិត្យនិងវិភាគកន្លែងកើតហេតុ បានដឹងថា ករណីខាងលើមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។ ហើយក៏មានការបញ្ជាក់បន្ថែមពីបងប្អូនសាច់ញាត្តិ និងប្រជាពលរដ្ឋជិតខាងថាការស្លាប់របស់ជនរងគ្រោះខាងលើ គឺគាត់មានវិបត្តិផ្លូវចិត្តដោយប្រពន្ធលែងលះ។ បច្ចុ ប្បន្នសមត្ថកិច្ចយើងបានប្រគល់សាកសពជូនទៅសាច់ញាតិជនរងគ្រោះចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក